សមត្ថកិច្ចដុតបំផ្លាញចោលនូវគ្រឿង​ក្នុង និងស្លាបមាន់ខូចគុណភាពមិនអនុលោមតាមបទ​ដ្ឋានបច្ចេកទេសចំនួន៣៤១កេស

0

បាត់ដំបង៖ ក្រោម​យោបល់​ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ ដា​ញ់ អេ​ង​ប៊ុ​ន​ចាន់ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង កងកម្លាំង​នគរបាល​ក្នុង​ការិយាល័យ​ប្រឆាំង​បទ​ល្មេ​ី​ស​សេដ្ឋកិច្ច​បាន​ចូលរួម​សហការ ជាមួយ​មន្ត្រី​នៃ​សាខា​(​ក​.​ប​.​ប )​ខេត្តបាត់ដំបង​បាន​ធ្វើការ ដុត​បំផ្លាញ​ចោល​នូវ​គ្រឿងក្នុង​មាន់ និង​ស្លាបមាន់​បង្កក​ខូចគុណភាព​មិន​អនុលោម​តាម​បទដ្ឋាន​បច្ចេកទេស​ចំនួន ៣៤១​កេស ស្មើនឹង ៣,៨៩០​គីឡូក្រាម នៅ​ទីលាន​ចាក់សម្រាម ស្ថិត​នៅ​ភូមិ​អូរ​មុនី ឃុំ​អន្លង់​វិ ល ស្រុក​សង្កែ ខេត្តបាត់ដំបង ដែល​វត្ថុ​ទាំងនេះ​ត្រូវ​សមត្ថកិច្ច​ធ្វេ​ី​ការ​បង្ក្រាប​បាន​កាលពី​ថ្ងៃ​ទី​១១ ខែមករា និង​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២៥ កន្លង​ទៅ​នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​សង្កែ និង​ស្រុក​ថ្មគោល ។

កិច្ចការ​បង្ការ​ទប់ស្កាត់​ដែល​អនុវត្ត​បាន​ដោយ​មន្ត្រី​ជំ នា​ញ​នា​ពេល​នេះ​គឺ​មាន​ចំណែក​នៃ​ការ​ចូលរួម​សហការ​ពី​មហាជន​ផង​ដែរ ហេ​ី​យ​សមត្ថកិច្ច​បន្ត​ស្នេ​ី​សុំ​ការ​ចូលរួម​សហការ​ជា​បន្ត​ទៀត​ពី​មហាជន​និង​អាជ្ញាធរ​ពាក់ព័ន្ធ​ដេ​ី​ម្បី សុវត្ថិភាព​និង​សុខមាលភាព​របស់​យេ​ី​ង​ទាំងអស់​គ្នា​៕