កំពង់ស្ពឺ៖ ដោយបានគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់ ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កំលាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង ដឹកនាំដោយលោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុក និងបានកិច្ចសហការពីកំលាំងនគរបាលអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ខេត្តកណ្ដាល នៅថៃ្ងទី២៦ ខែមករា ឆ្នាំ២០២៥ សមត្ថកិច្ចបានធ្វេីការស្រាវជ្រាវរហូតឈានទៅបង្ក្រាបបានមុខសញ្ញាក្មេងទំនើងចំនួន ០៣នាក់ ដោយទទួលបានចម្លេីយសារភាពពីបក្ខពួក(សុខ ធី) ដែលបានឃាត់កាលពីវេលាយប់ថៃ្ងទី២៥ ខែមករា ឆ្នាំ២០២៥ ដោយជំនាញព្រហ្មទណ្ឌស្រុកសំរោងទង និងប៉ុស្ត៍នគរបាលរដ្ឋបាលត្រពាំងគង ពាក់ព័ន្ធបទល្មើសបង្កហឹង្សាដោយចេតនាកាប់ប្លន់ម៉ូតូ៖
១-ឈ្មោះ សុខ ធី ប្រុស ១៦ឆ្នាំ រស់នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល។
២-ឈ្មោះ វ៉ាត់ ពិសិដ្ឋ ហៅប្រោក ប្រុស ១៦ឆ្នាំ នៅភូមិព្រៃក្រឡាញ់ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
៣-ឈ្មោះ សុខ ភក្ដី ហៅក្ដី ប្រុស ១៩ឆ្នាំ នៅភូមិសេកពង ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
តាមការបញ្ជាក់ពីសមត្ថកិច្ចក្រុមក្មេងទំនេីងមានគ្នា ៥នាក់ បានធ្វើសកម្មភាពយកកាំបិតផ្គាក់កាប់បំផ្លិចបំផ្លាញម៉ូតូនៅចំណុចផ្លូវបេតុងក្លោងទ្វារវត្តក្ដីល្វា ស្ថិតនៅភូមិធ្លក ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បង្កអោយខូចខាតម៉ូតូរបស់ភាគីម្ខាងទៀតចំនួន០២គ្រឿង ម៉ាកហុងដា សេ១២៥ សេរីឆ្នាំ២០២៤ពណ៍ខ្មៅ ផ្លាកលេខកំពង់ស្ពឺ 1Y-1335ម៉ាកហុងដាសេ១២៥សេរីឆ្នាំ២០១៩ ឡើងតែមឆ្នាំ២០២២ពណ៍ខ្មៅផ្លាកលេខកំពង់ស្ពឺ 1M-5835។ ជាក់ស្ដែងដកហូតបានម៉ូតូ០២គ្រឿងមធ្យោបាយធ្វើសកម្មភាព , កាំបិតផ្គាក់ ០១ ដេីម ។
បច្ចុប្បន្នសមត្ថកិច្ចស្រុកសំរោងទងបានធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចំណាត់ការនីតិវិធីបន្ដ៕