ក្រសួងសារណការនិងដឹកជញ្ជូនរកចំណូលពីលក់ផ្លាកលេខពិសេសនិងពិសេសផ្ទាល់ខ្លួនបានថវិកាប្រមាណ១៨,៥១លានដុល្លារក្នុងឆ្នាំ២០២៤

0

ភ្នំពេញ៖ ក្រសួងសាធារណការនិងដឹកជញ្ជូននៅឆ្នាំ២០២៤កន្លងមកនេះបានរកចំណូលពី ការលក់ ផ្លាកលេខពិសេស និងពិសេសផ្ទាល់ខ្លួនបានថវិកាប្រមាណ១៨,៥១ លានដុល្លារ អាមេរិក។ នេះបើតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

យោងតាមរបាយការណ៍របស់ក្រសួងសាធារណការនិងដឹកជញ្ជូនបានចែកដល់អ្នកសារព័ត៌មាន និងមន្ត្រីដែលចូលរួមក្នុងសន្និបាតក្រសួងសារធាណការនាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ ២០២៥ ក្រោមងធិបតីភាពឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានឲ្យដឹងថាការងារដឹកជញ្ជូនផ្លូវគោកក្នុងឆ្នាំ២០២៤ ក្រសួងបានផ្តល់សេវាចុះបញ្ជី លិខិត អនុញ្ញាត និងអាជ្ញាបណ្ណផ្នែកដឹកជញ្ជូន ផ្លូវគោក បានចុះបញ្ជីយានយន្តចំនួន ៣៧៣ ០៦៩គ្រឿ ង (ម៉ូតូ ៣១៧ ៧១២គ្រឿង និងរថយន្ត ៥៥ ៣៥៧គ្រឿង) កើនឡើង ០,០១% ធៀបនឹងឆ្នាំ ២០២៣ ដែលមានចំនួន ៣៧០ ៥៧៧គ្រឿង ។

របាយការណ៍បានឲ្យដឹងទៀតថាក្រសួងសាធារណការ បានចុះបញ្ជីរថយន្តបំពាក់ផ្លាក លេខពិសេស និងពិសេសផ្ទាល់ ខ្លួនចំនួន ៣០ ៣៧១គ្រឿង ទទួលបានចំណូលសរុបប្រមាណ ១៨,៥១លានដុល្លារអាម៉េរិក កើនឡើង ០,០១% ធៀប នឹងឆ្នាំ២០២៣ ដែលមានចំនួន ១៨,៣៩លានដុល្លារអាម៉េរិក ។បានចុះបញ្ជីយានយន្តដើរដោយថាមពលអគ្គិសនី (EV) ចំនួន ៣ ១២២គ្រឿង កើនឡើង ៣១២% ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ៧៥៧គ្រឿង ។បានត្រួតពិនិត្យលក្ខណៈបច្ចេក ទេសយានយន្ត (ឆៀក) ចំនួន ៤៦៧ ៣៦០គ្រឿង កើនឡើង ១២,៥៨% ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ៤១៥ ១២៩គ្រឿង ។

ជាមួយគ្នានោះដែរក្រសួងបានត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់មានចំនួន ២ ៨៥១ ៥៥៨គ្រឿង ក្នុងនោះយានយន្តពិន័យ មានចំនួន ១ ៨០៣គ្រឿង ថយចុះ ១៩,៧៦% ធៀបនឹ ងឆ្នាំ២០២៣ ដែលមានចំនួន ២ ២៤៧គ្រឿង និងបានត្រួតពិនិត្យយាន យន្តកែច្នៃខុសលក្ខណៈ បច្ចេកទេស មានចំនួន ៥៤ ៥២១គ្រឿង កើនឡើង ៤៦,២៦% ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ៣៧ ២៧៦គ្រឿង៕