ភ្នំពេញ៖ នៅវេលាម៉ោង ០៧:៣០ នាទីព្រឺក ថ្ងៃអង្គារ៨រោច ខែ បុស្ស ឆ្នាំ រោង ពស ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែ មករា ឆ្នាំ២០២៥ មានករណីអគ្គិភ័យឆាបឆេះផ្ទះបងប្អូនប្រជាពលរដ្ឋមួយកន្លែងបានកើតឡើងនៅចំណុចផ្ទះលេខ៥៧១ ផ្លូវលំក្រុមទី៤ ភូមិ ដំណាក់ធំ៤ សង្កាត់ ស្ទឹងមានជ័យ២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ម្ចាស់ទីតាំងឈ្មោះ គូច គឹមធូ ភេទ ស្រី អាយុ ៧៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ ។
+ មូលហេតុ: បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ។
+ ប្រភេទសំណង់: ថ្មបេតុងទំហំ១០ម៉ែត្រx៣០ម៉ែត្រ ។
+ ខូចខាតសម្ភារៈ: ឆេះខូចខាតចំនួន៣បន្ទប់នឹងសំភារះមួយចំនួនហើយពុំបណ្ដាលអោយឆេះរាលដាលដល់អ្នកក្បែរខាងឡើយ ។
+ ស្លាប់ មនុស្ស : គ្មាន ។
+របួស មនុស្ស : គ្មាន ។
+ កម្លាំងរបស់ការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រេីប្រាស់រថយន្តអគ្គិភ័យចំនួន ០២គ្រឿង ប្រើប្រាសទឹកអស់ចំនួន ០២ រថយន្ត ស្មើរ ១២ មែត្រគូប ។
-ពន្លត់ចប់ : នៅវេលាម៉ោង ០៨:២១ នាទីព្រឹក ថ្ងៃខែឆ្នាំដដែល។