មន្ត្រីជំនាញមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបងបានបញ្ជាក់ថាតម្លៃស្រូវរយៈពេលពីថ្ងៃចុងក្រោយនេះនៅខេត្តបាត់ដំបងប្រហាក់ប្រហែលគ្នារឺឡើងចុះតិចតួច

0

បាត់ដំបង៖ មន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង បានចុះពិនិត្យស្ថានភាពទិញ-លក់ ស្រូវស្រងែស្រាល និងស្រូវ OM៥៤៥១ នៅភូមិសាស្រ្តចំនួនស្រុកចំនួន៤ ដែលរួមមាន ស្រុកថ្មគោល ស្រុកបវេល ស្រុកសង្កែ និងស្រុកមោងឫស្សី កាលពីថ្ងៃចុងសប្តាហ៍ ទី១៨និងទី១៩ ខែមករា ឆ្នាំ២០២៥ ឃើញថាតម្លៃប្រហាក់ប្រហែលគ្នារឺឡើងចុះតិចតួច។

យោងតាមការបង្ហោះបង្ហាញជាផ្លូវការលើហ្វេសប៊ុកផ្លូវការមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបងថា តម្លៃលក់ទិញក្នុងភូមិសាស្រ្ត ស្រុកថ្មគោល និងបវេល នាថ្ងៃទី ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ តម្លៃស្រូវស្រងែស្រាលលក់ចេញ ៩៦៥៛-៩៧៦៛/គីឡូក្រាម និង បើគិតប្រាក់បាត 8.2-8.3 បាត/គីឡូក្រាម។ តម្លៃស្រូវ OM៥៤៥១ ប្រាក់រៀល ៧៧៦៛-៨០០៛/គីឡូក្រាម បើគិតប្រាក់បាត 6.6 -6.8 បាត/គីឡូក្រាម ។

តម្លៃនេះ ឈ្មួញប្រមូលទិញ មកពីរោងម៉ាស៊ីនកិនស្រូវឡាយ សែ និង ឈ្មួញទិញទៅប្រទេសវៀតណាម (ស្រូវ OM ៥៤៥១ ទិញក្នុងតម្លៃ 6.6 បាត/គីឡូក្រាម ឬតម្លៃ ៧៧៦៛/គីឡូក្រាម)។ ចំពោះស្ថានភាពការប្រមូលផល គឺនៅសល់ប្រមាណពី 20% ទៅ 30% និងការប្រមូលទិញស្រូវពីកសិករ មិនមានភាពកកស្ទះ នោះទេ ។

ដោយឡែក ថ្ងៃទី១៩ ខែមករា ឆ្នាំ ស្ថានភាពទិញ-លក់ ស្រូវស្រងែស្រាល និងស្រូវ OM៥៤៥១ ក្នុងភូមិសាស្ត្រស្រុកសង្កែ និងស្រុកមោងឬស្សី តម្លៃស្រូវស្រងែស្រាល ប្រាក់រៀល ៩៦០៛/គីឡូក្រាម និងប្រាក់បាត 8.2 បាត/គីឡូក្រាម។

តម្លៃស្រូវ OM៥៤៥១ បាក់រៀល ៧៦០៛/គីឡូក្រាម និងប្រាក់បាត 6.5 បាត/គីឡូក្រាម ដោយឈ្មួញប្រមូលទិញ ទៅរោងម៉ាស៊ីនកិនស្រូវ ឡាយ សែ ៕