ភ្នំពេញ៖ បន្ទាប់ពីបានឃើញការផ្សព្វផ្សាយតាមបណ្តាញសង្គម ពាក់ព័ន្ធករណីធ្វើឱ្យខូចខាតដោយចេតនា និងកាន់កាប់អាវុធគ្មានច្បាប់អនុញ្ញាត (ដាវ) នៅចំណុចមុខផ្សារច្បារអំពៅ ផ្លូវ៣៦៩ ភូមិ កណ្ដាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ម៉ោង២១:២០នាទី។
ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់ចំនួន៥នាក់ ឈ្មោះប៉ាវ ស៊ីណាត, ឈ្មោះថៃ ប៊ុនថន, ឈ្មោះឃឹម ដារ៉ាយុទ្ធ, ឈ្មោះលន់ វិល្លៀម, ឈ្មោះ ហេង គ្រីស្តាល់ និងដកហូតវត្ថុតាង ដាវ១ដើម, កូនកាំបិតផ្គាក់ ១, ម៉ូតូ ៣គ្រឿង បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បី ចាត់ការតាមនីតិវិធី៕