ឃាត់ក្មេងទំនើង ៤នាក់ ក្រោយធ្វើសកម្មភាពព្រួត​វាយ​លើ​យុវជន​ម្នាក់

0

ស្វាយ​រៀង​៖ កាលពី​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២៥ ម៉ោង ២០:១៥​នាទី នៅ​ចំណុច​មាត់ទន្លេ​វ៉ៃ​គោ​ក្រុង​ស្វាយ​រៀង ស្ថិត​ក្នុងភូមិ​ស្រះ​វង់ សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង មាន​ក្មេង​ទំនើង ០១​ក្រុម មាន​គ្នា​ចំនួន ០៤​នាក់ ប្រុស បាន​នាំ​គ្នា​ព្រួត​វាយ​លើ​យុវជន​ម្នាក់ ប្រុស​។

ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន​រួច​មក លោក​ឧត្តមសេនីយ៍ទោ ពេជ្រ វី​រៈ ស្នងការ​នគរបាល​ខេត្តស្វាយរៀង បាន​ដាក់​បទបញ្ជា​ដល់ លោក​វរសេនីយ៍ឯក កែន រិ​ទ្ធី អធិការ​នគរបាល​ក្រុង​ស្វាយ​រៀង ដឹកនាំ​កម្លាំង​ជំនាញ ធ្វើការ​ស្រាវជ្រាវ និង​ឈាន​ដល់​ឃាត់ខ្លួន​បាន​ក្មេង​ទំនើង ០៤​នាក់ ប្រុស​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ក្មេង​ទំនើង​ទាំង ០៤​នាក់ បាន​ឆ្លើយ​សារភាព​ថា ក្រុម​ខ្លួន ពិតជា​បាន​ធ្វើ​សកម្មភាព​វាយ​លើ​យុវជន ០១​នាក់ នៅ​ចំណុច​សួន​មាត់ទន្លេ ច្រាំង​តា​បុល ពិតប្រាកដ​មែន​។ បច្ចុប្បន្ន សមត្ថកិច្ច​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​រួចរាល់​ហើយ​។