កំពង់ធំ៖ ក្រោយពីទទួលបានបណ្ដឹងពីជនរងគ្រោះកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១និង៣០នាទីមានករណីចោរលួចម៉ូតូ០១គ្រឿងនៅបន្ទប់ជួលសង្កាត់ដំរីជាន់ខ្លា។
ដោយមានការចង្អុលណែនាំនិងបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ លោកវរសេនីយ៍ឯក គឹម សុខមករា អធិការនគរបាលក្រុងបានកំណត់មុខសញ្ញាជនសង្ស័យមានចំនួន ០២នាក់តាមរយៈកាមេរ៉ាសុវត្ថិភាព រហូតឈានដល់ធ្វើការឃាត់ខ្លួនមុខសញ្ញាសង្ស័យបានភ្លាមៗ៕