សមត្ថកិច្ចរកឃើញក្មេងប្រុសដែលម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ហេង ហៃផេង ប្រកាសរកហើយ!! ប៉ុន្តែជាអកុសលក្មេងតូចបាន…..!

0

បាត់ដំបង៖ ក្រុមការងារ​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​មាន​កិត្តិយស​សូម​គោរព​ជម្រាប​ជូន​សាធារណជន​បាន​ជ្រាប​ថា​នៅ​ថ្ងៃ​ទី​១៤​ខែ មក​រា ឆ្នាំ​២០២៥ នេះ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​ហេង ហៃ​ផេង បាន​សរសេ រ បង្ហោះ​ក្នុង​គណនី​របស់​ខ្លួន​ពី​ករណី​បាត់​កូន​របស់​គាត់​ដែល​ជា​សិស្ស រៀន​នៅ​(​សាលា​គ​ថ្លង់​)​សម្រាប់ ក្មេង​ដែល​មាន​បញ្ហា​ខាង​ស្មារតី​ស្ថិត​ក្នុង​សង្កាត់​ស្វាយប៉ោ ក្រុង បាត់ដំបង​។

ទទួល​បាន​ព័ត៌មាន​នេះ លោក​ឧត្តមសេនីយ៍ទោ ដា​ញ់ អេ​ង​ប៊ុ​ន​ចាន់ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​បញ្ជា​ដល់​សមត្ថកិច្ច​ក្នុង​ផែន​ជំនាញ និង​អង្គភាព​ពាក់ព័ន្ធ ធ្វេ​ី​ការ​ស្រាប​ជ្រាវ​ជា​បន្ទាន់ លេ​ី​ករណី​នេះ ក្នុង​នោះ​បាន​ធ្វេ​ី​ការ​សាកសួរ​ស្រាវជ្រាវ​ព័ត៌មាន​ពី អាណាព្យាបាល​និង​ពី​អ្នក​នៅ​ទីកន្លែង​ដែល ក្មេង​ខាង​លេ​ី មាន​វត្តមាន​មុន​ពេល​កេ​ី​ត​ហេតុ​។

May be an image of 1 person and text

នៅ​ម៉ោង​១៦​និង​០៧​នាទី​នេះ​សមត្ថកិច្ច​បាន​សហការ​ជាមួយ​អាណាព្យាបាល​និង​អ្នក​ពាក់ព័ន្ធ​ពិនិត្យ​មេ​ី​ល​នៅ​ចំណុច​ទឹកស្ទឹង​សង្កែ ដែល​អាច​មានការ​សង្ស័យ​អំពី​បញ្ហា នេះ​ហេ​ី​យ​រហូត​វេលា​ម៉ោង​១៦​និង​៣០​នាទី​នេះ ក្មេង​ដែល​សង្ស័យ​ថា បាត់​នោះ​ត្រូវ​បាន​រក​ឃេ​ី​ញ​ហេ​ី​យ នៅ​ក្នុង​ទឹកស្ទឹង​សង្កែ តែ​ជា​អកុសល ក្មេង​ប្រុស​រូប​នេះ​បាន​បាត់បង់​ជីវិត​ទៅ​ហេ​ី​យ ដែល​ខណ​:​នេះ​សូម​ចូលរួម​រំលែក​នូវ​មរណទុក្ខ​ចំពោះ​ក្រុម​គ្រួសារ​សព​។

ទន្ទឹម​នឹង​បញ្ហា​មួយ​នេះ ក៏​បាន​កត់ សម្គាល់​ឃើញ​មានការ​ផ្សព្វផ្សាយ​និង​ចែករំលែក​តាម​បណ្តាញ​សង្គម​យ៉ាង​ផុលផុស ពី​ករណី​បាត់​ក្មេង ឬ​ការ​សង្ស័យ​នានា​ដែល​ការ​ផ្សព្វផ្សាយ​នោះ​មិន​មាន​មូលដ្ឋាន​ឱ្យ​ពិត ប្រាកដ​នៅឡើយ ដែល​ជា​ហែ​តុ​នាំ​បង្ក​ឱ្យ​មានការ​ភាន់ច្រឡំ ពី​មជ្ឈដ្ឋាន មហាជន​ទូទៅ និង​មាន​ចំណែក ជា​ព័ត៌មាន​ដែល​មាន​ចេតនា​បំពុល​បរិ​យា កាស​សង្គម​ទៅ​វិញ​៕