កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបក្រុមចោរលួចមានស្ថានទម្ងន់ទោស (ប្រើកាំភ្លើងប្លន់ម៉ូតូ)

0

ភ្នំពេញ៖ កាលពី​ថ្ងៃ​ទី​០៨ ខែមករា ឆ្នាំ​២០២៥ វេលា​ម៉ោង​០៦៖២៥​នាទី​ព្រឹក មាន​ជនសង្ស័យ​ចំនួន​២​នាក់ ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​PCX ពណ៌​ស មិន​ស្គាល់​ផ្លា​ក​លេខ បាន​ធ្វើ​សកម្មភាព​ប្លន់​ម៉ូតូ​០១​គ្រឿង​ម៉ាក ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1JT-1087 ពី​ជន​រង​គ្រោះ​នៅ​ចំណុច​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៅ​ថ្ងៃ​ទី​០៩ ខែមករា ឆ្នាំ​២០២៥ លោក​ឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នី​រ័​ត្ន និង​លោក​វរសេនីយ៍ឯក ហែម បូ​ណា អនុប្រធាន​នាយកដ្ឋាន កម្លាំង​ជំនាញ​របស់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​ដឹកនាំ​សហការ​ជាមួយ​កម្លាំង​ជំនាញ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កំណត់​បាន​ទីតាំង​ផ្ទះ​របស់​ក្រុម​ជនសង្ស័យ​ខាងលើ នៅ​ក្នុង​ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ប៉ុន្តែ​ក្រុម​ជនសង្ស័យ​មិន​មានខ្លួន​នៅ​ទីនោះ​ឡើយ​។

ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​ជំនាញ​ដកហូត​បាន​រួម​មាន ម៉ូតូ​ម៉ាក​ហុង​ឌ្រី​ម (​របស់​ជន​រង​គ្រោះ​), ម៉ូតូ​ម៉ាក PCX ពណ៌​ស​, ផ្លា​ក​លេខ រថយន្ត​&​ម៉ូតូ ជា​ច្រើន​សន្លឹក​, អាវុធ​វែក​ម៉ាក ម៉ាត់​តា​យ៉ែ​ត ចំនួន​១​ដើម និង​ម្ស៉ៅ​ក្រាម​ពណ៌​ស ចំនួន​៣​កញ្ចប់ (​សង្ស័យ​សារធាតុ​ញៀន​)​។ កម្លាំង​ជំនាញ​បន្ដ​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​ក្រុម​ជនល្មើស​៕