កម្លាំងនគរបាលខេត្តកំពង់ចាមធ្វើរដ្ឋបាលចំហ ល្បាត ត្រួតពិនិត្យ តាមដងផ្លូវ

0

កំពង់ចាម​៖ កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម នៅ​ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០២៥ បាន​ធ្វើ​រដ្ឋបាល​ចំហ ល្បាត ត្រួតពិនិត្យ តាម​ដងផ្លូវ ពី​សកម្មភាព​បង្ក​ដោយ​ក្មេង​ទំនើង ក្មេង​ដែល​មាន​រូបសាក់​លើ​ដងខ្លួន និង​បទល្មើស​ផ្សេង​ៗ​។

សូម​បញ្ជាក់​ថា នា​យប់​ថ្ងៃ​ទី​០២ ខែមករា ឆ្នាំ​២០២៥ នោះ​កម្លាំង​អន្តរាគមន៍​ខេត្ត , កម្លាំង​អន្តរាគមន៍​អធិការដ្ឋាន​នគរបាល​ក្រុង​-​ស្រុក , និង​កម្លាំង​តាម​បណ្ដា​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បាន​ធ្វើ​កិច្ចការ​នេះ​រួម​គ្នា​តែ​ម្តង នៅ​តាម​ភូមិសាស្ត្រ​គោលដៅ​នៃ​ស្រុក ក្រុង របស់​ខ្លួន ដែល​ជា​លទ្ធផល មិន​មាន​អ្វី គួរ​ឲ្យ​កត់សម្គាល់​នោះ​ទេ​៕