បង្រ្កាប​ក្រុមក្មេងទំនេីង​បង្កហិង្សា​ដោយប្រេីដុំថ្មនិងក្បាច់គុនវាយគ្នាទៅវិញទៅមកបាន ៩នាក់

0

កំពង់ស្ពឺ​៖ ដោយ​ទទួល​បាន​ព័ត៌មាន​ថា​ក្រុម​ក្មេង​ទំនេ​ី​ង​០២​ក្រុម បាន​បេ​ី​ក​ឆាក​បង្ក​ហឹ​ង្សា​កាលពី​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ២០២៤ វេលា​ម៉ោង ២២​និង​៤៥​នាទី នៅ​ចំណុច​ផ្លូវ​ចូល​ភូមិ​អូ​រលេ​ី ឃុំ​ព្នាយ ស្រុក​សំរោង​ទង ខេត្ត​កំ​ង់​ស្ពឺ ដោយ​អនុវត្ដ​តាម​បទបញ្ជា​លោក​ឧត្ដមសេនីយ៍ទោ ឃឹម សុក​ខៃ ស្នងការ​នគរបាល​ខេត្ដកំពង់ស្ពឺ កំលាំង​ការិយាល័យ​ជំនាញ​សហការ​ជាមួយ​កំលាំង​នគរបាល​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង ធ្វើការ​ស្រាវជ្រាវ​រហូត​កំណត់​មុខសញ្ញា​បាន​និង​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​បាន​សរុប ០៩​នាក់​៖

​ក្រុម​ទី​១ (​អ្នក​បង្កហេតុ​មុន​) មាន​គ្នា​ប្រមាណ ៨​នាក់ គេចខ្លួន ២​នាក់
១.​ឈ្មោះ ឆាយ ណេ​ត ភេទ​ប្រុស ១៩​ឆ្នាំ ភូមិ​ស្តៅ​ឯម ឃុំ​ក្រាំងចេក ស្រុក​សាមគ្គី​មុន្នី​ជ័យ -​របួស​ថ្ងាស​ខាងស្តាំ ក្បាល និង​ខ្នង (​ឃាត់ខ្លួន​)
២.​ឈ្មោះ ហូរ ហាក់ ហៅ​ទាញ ភេទ​ប្រុស អាយុ​១៩ ឆ្នាំ ភូមិ​ស្តៅ​ឯម ឃុំ​ក្រាំងចេក ស្រុក​សាមគ្គី​មុន្នី​ជ័យ (​ឃាត់ខ្លួន​)
៣.​ឈ្មោះ ជី វួ​ច​លាង ហៅ តឿ ភេទ​ប្រុស អាយុ ១៧​ឆ្នាំ ភូមិ​ដន្លង ឃុំ​ក្រាំងចេក ស្រុក​សាមគ្គី​មុន្នី​ជ័យ -​រង​របួស​ខ្នង​ក្រោយ (​ឃាត់ខ្លួន​)
៤.​ឈ្មោះ ផាត រតនៈ ហៅ​ឈី​ត ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ភូមិ​ស្តៅ​ឯម ស្រុក​សាមគ្គី​មុ​នី្ន​ជ័យ (​ឃាត់ខ្លួន​)
៥.​ឈ្មោះ ធឿ​ន រ​ដ្ឋា ហៅ ជ្រូក ភេទ​ប្រុស អាយុ ១៤​ឆ្នាំ ភូមិ​ស្តៅ​ឯម ឃុំ​ក្រាំងចេក ស្រុក​សាមគ្គី​មុន្នី​ជ័យ​(​ឃាត់ខ្លួន​)
៦.​ឈ្មោះ ណ វិ ស ភេទ​ប្រុស អាយុ ២២​ឆ្នាំ ភូមិ​ស្តៅ​ឯម ឃុំ​ក្រាំងចេក ស្រុក​សាមគ្គី​មុន្នី​ជ័យ
៧.​ឈ្មោះ ឃ ក​.​រ ហៅ​កាញ់ ភេទ​ប្រុស អាយុ ២២​ឆ្នាំ (​គេចខ្លួន​)
៨.​ឈ្មោះ ផ ចិ ត ហៅ​ប៉យ ភេទ​ប្រុស អាយុ​១៥ ឆ្នាំ​(​គេចខ្លួន​)

​ក្រុម​ទី​២ មាន​គ្នា ៤​នាក់
១.​ឈ្មោះ សុខ ដួង ភេទ​ប្រុស អាយុ​២២​ឆ្នាំ នៅ​ភូមិ​អំពិលផ្អែម
ឃុំ​ក្រាំងចេក ស្រុក​សាមគ្គី​មុន្នី​ជ័យ -​រង​របួស​ចង្កេះ (​ឃាត់ខ្លួន​)​។
២.​ឈ្មោះ គ្រ​ន វី​រៈ ភេទ​ប្រុស អាយុ ២៨ ឆ្នាំ នៅ​ភូមិ​ក្រាំង​តា​រ័​ត្ន ឃុំ​ព្នាយ ស្រុក​សំរោង​ទង​-​រង​របួស​ចង្ការ នឹង​កញ្ចឹងក (​ឃាត់ខ្លួន​)
៣.​ឈ្មោះ អឿ​ង សុគន្ធ​សម្បត្តិ​នី​សា ភេទ​ប្រុស អាយុ ២០​ឆ្នាំ ភូមិ អំពិលផ្អែម ឃុំ​ក្រាំងចេក ស្រុក​សាមគ្គី​មុន្នី​ជ័យ -​រង​របួស​ដៃ នឹង​ជេ​ី​ង (​ឃាត់ខ្លួន​) ។
៤.​ឈ្មោះ គ្រ​ន សា​រឿ​ន ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ ភូមិ​អូ​រលេ​ី ឃុំ​ព្នាយ ស្រុក​សំរោង​ទង រង​របួស​ដៃ ខ្នង នឹង គុម្ពត្រជៀក​ខាងឆ្វេង សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ KS កំពង់ស្ពឺ (​បន្ដ​នីតិវិធី​)​។

យោង​តាម​ចម្លើយ​ឈ្មោះ ហូរ ហាក់ (​ឃាត់​ខ្លូ​ន​) មុន​ពេល​កើតហេតុ​ក្រុម​របស់​ខ្លួន​បាន​ជិះ​ម៉ូតូ​មក​ផឹកស៊ី​នៅផ្ទះ​មួយ ក៏​ឃេ​ី​ញ​ក្រុម​ទី​២ ជិះ​ពីមុខ ហេ​ី​យ​យក​ជេ​ី​ង​អូស​ដី បន្ទាប់​មក​បាន​ដេញ​គប់​ក្រុម​ទី​២ ដល់​ផ្ទះ​ចិន ក្រុម​ទី​ពីរ​បាន​ដេញ​គប់​វិញ​រហូត​ដល់​ផ្ទះ​អុំ​ង៉ែត រួច​បេ​ី​ក​ឆាកប្រយុទ្ធ​គ្នា​ទៅ​វិញ​ទៅ​មក​តែ​ម្ដង​។ សមត្ថកិច្ច​បាន​ធ្វើការ ដកហូត​វត្ថុ​តាង ម៉ូតូ​៣ គ្រឿង និង​ដុំ​ថ្ម​៧​ដុំ ។ បច្ចុប្បន្ន​មុខសញ្ញា​ក្មេង​ទំនើង​ទាំង​០៩ និង​កំពុង​តែ​ព្យាបាល​០១​នាក់​ត្រូវ​បាន​កំលាំង​ជំនាញ​កសាង​សំណុំរឿង ចំណាត់ការ​នីតិវិធី​បន្ដ និង​បន្ដ​ស្រាវជ្រាវ​ឃាត់​មុខសញ្ញា​គេចខ្លួន​បន្ដ​៕