សមត្ថកិច្ចបង្រ្កាប​មុខសញ្ញា​គ្រឿង​ញៀន​នៅស្រុក​សាមគ្គីមុនីជ័យ​ឃាត់មុខសញ្ញា​សរុប​៦នាក់

0

កំពង់ស្ពឺ ៖ អនុវត្ត​បទបញ្ជា​លោក​ឧត្ដមសេនីយ៍ទោ ឃឹម សុក​ខៃ ស្នងការ នគរបាល​ខេត្ដកំពង់ស្ពឺ កំលាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ បាន​ធ្វេ​ី​ការ​ស្រាវជ្រាវ​ឈាន​ទៅ​បង្ក្រាប​ករណី​ប្រេ​ី​ប្រាស់​និង​ជួញដូរ​នូវ​សារធាតុ​ញៀន​ខុសច្បាប់​មួយ​កន្លែង នៅ​ក្នុង​ព្រៃ​ឬ​ស្សី​ខាងលិច​ភូមិ​ប៉ា​លហាល ស្ថិត​នៅ​ក្នុង​ឃុំ​ចាន់​សែន ស្រុក​សាមគ្គី​មុនី​ជ័យ យោង​តាម​ព័ត៌មាន​ទទួល​បាន​ពី ពលរដ្ឋ​ល្អ​ថា​មានមុខ​សញ្ញា​សង្ស័យ​ពាក់​ព​ន្ធ័​និង​គ្រឿងញៀន​ចេញចូល​ធ្វេ​ី​សកម្មភាព​រៀងរាលថ្ងៃ ។

លោក​វរសេនីយ៍ឯក ខឹ​ម សា​ម៉ុ​ន អធិការ​នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ បញ្ជាក់​ឲ្យ​ដឹង​ថា ប្រតិបត្តិការ​នា​ថៃ្ង​ទី​០២ ខែមករា ឆ្នាំ​២០២៥​នេះ លទ្ធផល​ជាក់ស្តែង​កំលាំង​នគរបាល ឃាត់​បាន​មុខសញ្ញា​សង្ស័យ​ចំនួន​០២​នាក់​៖

១.​ ឈ្មោះ ម៉ៅ ពី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ
២.​ ឈ្មោះ ឆ​ន ជៀប ភេទ​ប្រុស អាយុ​២០​ឆ្នាំ អ្នក​ទាំង​ពីរ​មាន​ទីលំនៅ​ភូមិ​ស្តុក​អក ឃុំ​ចាន់​សែន ស្រុក​សាមគ្គី​មុនី​ជ័យ សមត្ថកិច្ច​រក​ឃេ​ី​ញៈ

-​ម្សៅ​ក្រាម​ព​ណ៍​ស​សង្ស័យ​ជា​គ្រឿងញៀន​ចំនួន​៩​កញ្ចប់ (៧​តូច​២​មធ្យម​)
-​ទូរស័ព្ទ​ដៃ​ចំនួន​១​គ្រឿង
-​ម៉ូតូ​ចំនួន​១​គ្រឿង ម៉ាក់​C125​ព​ណ័​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1KL.3754

ផ្អែក​តាម​ការ​ផ្ដល់​ច​ម្លេ​ី​យ សមត្ថកិច្ច​បន្ដ​សហការ​ឃាត់​មុខសញ្ញា​បាន​៤​នាក់​បន្ថែម​ទៀត នៅ​ក្រុង​ឧដុង្គ​ម៉ែ​ជ័យ
១-​ ឈ្មោះ លី សុខ​ឈិ​វ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​កន្សែង សង្កាត់​ក្សេមក្សាន្ត
២-​ ឈ្មោះ ឈិ​ន សុគន្ធ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​បែក​ឃ្លោក សង្កាត់​ក្សេមក្សាន្ត
៣-​ ឈ្មោះ រិ​ទ្ធ គឹ​ម​ហៃ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​បាត់ដឹង សង្កាត់​ក្សេមក្សាន្ត ក្រុង​ឧដុង្គ​ម៉ែ​ជ័យ
៤-​ ឈ្មោះ ភឹ​ន សៀវ​ម៉េ​ង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​តាំង​រលាំង ឃុំ​មនោ​រម្យ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ច​រក​ឃេ​ី​ញ
-​ ម្សៅ​ក្រាម​ព​ណ៍​ស​សង្ស័យ​ជា​គ្រឿងញៀន​ចំនួន​៤​កញ្ចប់​(៣​ធំ ១​តូច​)
-​ ជញ្ជីង​អេ​ឡិច​ត្រូ​និ​ច​សំរាប់​ថ្លឹង​គ្រឿងញៀន​ចំនួន​១​គ្រឿង​។
-​ ទូរស័ព្ទ​ដៃ​ចំនួន​៣​គ្រឿង
-​ ម៉ូតូ​ចំនួន​១​គ្រឿង ម៉ា​ក់និច ព​ណ៍​ប្រផេះ ពាក់​ស្លាក​លេខ ភ្នំពេញ​.1HL.8600
-​ កាំ​ភ្លេ​ី​ង​កែ​ច្នៃ​ប្រេ​ី​ខ្យល់​ចំនួន​១​ដេ​ី​ម
– ​ឧបករណ៍​កែ​ច្នៃ​សំរាប់​ប្រេ​ី​ប្រាស់​គ្រឿងញៀន​មួយ​ចំនួន

បច្ចុប្បន្ន​មុខសញ្ញា​មេ​ក្លោ​ង​ចែកចាយ​រក្សា​ទុក​សារធាតុ​ញៀន​ខុសច្បាប់ និង​បក្ខពួក រួម​ជាមួយ​វត្ថុ​តាង​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ចំណាត់ការ​នីតិវិធី​បន្ដ​៕