សមត្ថកិច្ចស្រាវជ្រាវបន្ថែម​ករណី​ចាប់​បង្ខាំង និង​ជំរិត​ទារប្រាក់ ដែល​បង្ក​ដោយ​ឧក្រិដ្ឋជន​ជនជាតិ​វៀតណាម នៅ​ក្រុង​បា​វិត

0

ស្វាយរៀង៖ លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​បន្ថែម​ករណី​ចាប់​បង្ខាំង និង​ជំរិត​ទារប្រាក់ ដែល​បង្ក​ដោយ​ឧក្រិដ្ឋជន​ជនជាតិ​វៀតណាម នៅ​ក្រុង​បា​វិត ខេត្តស្វាយរៀង កាលពី​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២៤ ដោយ​បន្ដ​អនុវត្ត​តាម​បទបញ្ជា​របស់​ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​។

លោក​ឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នី​រ័​ត្ន​, លោក​វរសេនីយ៍ឯក ហែម បូ​ណា និង​លោក​វរសេនីយ៍ឯក ឆាន់ គី​ម​លី អនុប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៅ​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០២៥ បាន​ដឹកនាំ​កម្លាំង​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង ទៅ​សាកសួរ​ម្ចាស់​ទីតាំង​ប្តូរ​ប្រាក់​មួយ​កន្លែង នៅ​ក្រុង​បា​វិត ដែល​ជាទី​តាំង​ក្រុម​ជនសង្ស័យ​បាន​ទៅ​ដក​ប្រាក់​។

ម្ចាស់​ទីតាំង​ប្តូរ​ប្រាក់​បាន​បំភ្លឺ​ថា កាលពី​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៤ ជនសង្ស័យ​ឈ្មោះ ង្វៀ​ង វ៉ា​ន់​ថាំង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​វៀតណាម បាន​មក​ដក​ប្រាក់​នៅ​ទីតាំង​របស់​គាត់​ចំនួន​១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​។ ក្រោយ​ពី​បាន​ពិនិត្យ​មើល​កាមេរ៉ា​សុវត្ថិភាព​ជុំវិញ​ទីតាំង​ដក​ប្រាក់ កម្លាំង​ជំនាញ​បានឃើញ​ថា មុន​ពេល​ជនសង្ស័យ​ឈ្មោះ ង្វៀ​ង វ៉ា​ន់​ថាំង មក​ដក​ប្រាក់ គឺ​ជនសង្ស័យ និង​បក្ខពួក​៣​នាក់​ទៀត បាន​ចូល​ទៅ​កា​សុ​ី​ណូ​យីហោ ហ្គោ​ត​ឡាក់ ដែល​មាន​ទីតាំង​ទល់មុខ​កន្លែង​ដក​ប្រាក់​។បន្ទាប់​ពី​ដក​ប្រាក់​រួច ជនសង្ស័យ​ទាំង​០៤​នាក់ បាន​ឡើង​ជិះ​រថយន្ត​១​គ្រឿង ម៉ាក​LEXUS RX330 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2BJ-8559​។

ដល់​ថ្ងៃ​ទី​២ ខែ​ឆ្នាំ​ដដែល ក​ម្លាំ​ញ​ជំនាញ​បាន​ស្រាវជ្រាវ​រក​ឃើញ​រថយន្ត​ម៉ាក​ស្ដា​រិច​ព​ណ៍​ស ពាក​ស្លាក​លេខ​2BV-8092 ដែល​ក្រុម​ជនសង្ស័យ​ចាប់​ជន​រង​គ្រោះ​យក​ទៅ​បង្ខាំង ជម្រិត​ទារប្រាក់ និង​បាន​ដក​យក​រថយន្ត​នោះ​នៅ​ចំណុច​កាស៊ីណូ​ថៃ​ថេ​ន វេលា​ម៉ោង​៤៖១០​នាទី​ល្ងាច និង​ខ្នោះដៃ​១​គូ ច្រ​វ៉ា​ក់​២​ខ្សែ ស្កុ​តរុំ​២​ដុំ ញញួរ​១ ស្រោមដៃ​១​ថង់ ខ្សែរឹត​ចង​មួយ​ចំនួន​។

កម្លាំង​ជំនាញ​បាន​អញ្ជើញ​ម្ចាស់​រថយន្ត​ឈ្មោះ អាត កន យក​មក​សាកសួរ​នៅ​អធិការដ្ឋាន​ក្រុង​បា​រិ​ត ក្រោយ​ពី​សាកសួរ​ម្ចាស់​រថយន្ត​បាន​បំភ្លឺ​ថា ខ្លួន​បាន​ជួល​រថយន្ត​ខាងលើ​ឲ្យ​ទៅ​ឈ្មោះ BUIHUY QUYEN ភេទ​ប្រុស ជនជាតិ​វៀតណាម កាន់​លិខិត​ឆ្លង​ដៃ​លេខ​C6837837 កាល​ពិ​ថ្ងៃ​ទី ១៩ ខែសីហា ឆ្នាំ​២០២៤ ក្នុង​តម្លៃ ៦៥០​ដុល្លារ​អា​មេ​រិ​ក (​ប្រាំមួយ​រយ​ហាសិប​ដុល្លារ​អា​មេ​រិ​ក​) ក្នុង​មួយ​ខែ​យក​ទៅ​ប្រើប្រាស់​បន្ត​។

តាម​រយៈ​កាមេរ៉ា​សុ​វ​តិ្ថ​ភាព​កាស៊ីណូ ថៃ​ថេ​ន នៅ​ថ្ងៃ​ី​២៨ ឈាន​ចូល​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២៤ វេលា​ម៉ោង​០០៖២៩​នាទី បានឃើញ​រថយន្ត​ខាងលើ យក​មក​ចត​ទុក​ក្នុង​បរិ​វេន​កាស៊ីណូ ហើយ​អ្នកបើកបរ​រថយន្ត​នោះ បាន​ដើរ​ចេញ​ហើយ​គិចខ្លួន​។ ចំពោះ​រថយន្ត​ស្តា​រិច និង​សម្ភារៈ​ខាងលើ​បាន​ប្រគល់​ទៅ​ឲ្យ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង ដើម្បី​បន្ត​នីតិវិធី​។

សូម​រំលឹក​ថា ប្រតិបត្តិការ​បង្ក្រាប​ករណី​ចាប់ជំរិត​ជនជាតិ​ចិន​នេះ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​ធ្វើការ​ចាប់ខ្លួន​ឧក្រិដ្ឋជន​វៀតណាម​១២​នាក់ កាលពី​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២៤​កន្លង​ទៅ​៕