ប្រជាពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ បានរាយការណ៍ជូនសមត្ថកិច្ចនៅស្រុករតនមណ្ឌល និងស្រុកសំពៅលូន

0

បាត់ដំបង​៖ នៅ​ថ្ងៃ​ទី​០២ ខែមករា ឆ្នាំ​២០២៥ មាន​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​រតន​មណ្ឌល និង​ស្រុក​សំពៅ​លូន បាន​ប្រទះ​ឃើញ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ បាន​មក​រាយការណ៍​ជូន​សមត្ថកិច្ច​ចំនួន ០២​ករណី​ផ្សេង​គ្នា ។

ករណី​ទី​១ នៅ​ចំណុច​ភូមិ​គោក​ជរ ឃុំ​ស្ដៅ ស្រុក​រតន​មណ្ឌល ខេត្តបាត់ដំបង មាន​ប្រជាពលរដ្ឋ​ឈ្មោះ ឆាយ ស៊ិ​ន ភេទ​ប្រុស អាយុ​៧១​ឆ្នាំ (​មេ​ភូមិ​គោក​ជរ​) រស់នៅ​ភូមិ​គោក​ជរ ឃុំ​ស្ដៅ ស្រុក​រតន​មណ្ឌល ខេត្តបាត់ដំបង បាន​ប្រទះ​ឃើញ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ នៅ​វាលស្រែ ហើយ​បាន​មក​រាយការណ៍​ជូន​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ដៅ​ថា នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​រតន​មណ្ឌល ។ ក្រោយ​ទទួល​ដំណឹង សមត្ថកិច្ច​បាន​ចុះ​ត្រួតពិនិត្យ​ប្រទះ​ឃេ​ី​ញ​ប្រភេទ គ្រាប់​មីន​៦៩ ចំនួន ០១​គ្រាប់ សមត្ថកិច្ច​បាន​ចងខ្សែ​ហ៊ុំ​ព័ន្ធ​និង​ដាក់​ស្លាក​សញ្ញា រួច​រាយការណ៍​បន្ត​ជូន​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា CMAC ដេ​ី​ម្បី​យក​ទៅ​កំទេច​ចោល​។

ករណី​ទី​២ នៅ​ចំណុច​ភូមិ​ទួល​ជ្រៃ ឃុំ​សំពៅ​លូន ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង មាន​ប្រជាពលរដ្ឋ បាន​ប្រទះ​ឃើញ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ នៅ​ចំការ​កាប់​ដំឡូង​នៅ​ក្បែរ​មាត់​អូរ​ព្រំដែន​កម្ពុជា​-​ថៃ ហើយ​បាន​មក​រាយការណ៍​ជូន​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សំពៅ​លូន ។ ក្រោយ​ទទួល​ដំណឹង សមត្ថកិច្ច​បាន​ចុះ​ត្រួតពិនិត្យ​ប្រទះ​ឃេ​ី​ញ​ប្រភេទ​គ្រាប់​មីន​៦៩ ចំនួន ១០​គ្រាប់ សមត្ថកិច្ច​បាន​ចងខ្សែ​ហ៊ុំ​ព័ន្ធ​និង​ដាក់​ស្លាក​សញ្ញា រួច​រាយការណ៍​បន្ត​ជូន​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា CMAC ដេ​ី​ម្បី​យក​ទៅ​កំទេច​ចោល​។

ឆ្លៀត​ក្នុង​ឱកាស​នោះ នគរបាល​ស្រុក​រតន​មណ្ឌល និង​ស្រុក​សំពៅ​លូន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​មូលដ្ឋាន​ទាំងអស់ សូម​អោយ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​នូវ​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ រឺ​អាវុធ​ខូចគុណភាព​ផ្សេង​ៗ​ត្រូវ​រាយការណ៍​ជា​បន្ទាន់​ជូន​សមត្ថកិច្ច​ជៀសវាង​ការ​កើត​មាន​គ្រោះថ្នាក់​ដោយសារ​យុទ្ធ​ភ័​ណ្ឌ​និង​អាវុធ​ទាំងនោះ​ជាយថាហេតុ​៕