សេចក្តីប្រកាសព័ត៌មាន ជុំវិញការចុះផ្សាយព័ត៌មានមិនពិតរបស់ គណនីហ្វេសប៊ុក Chhay Phallin-ឆាយ ផល្លីន ថា ក្មេងទំនើងនៅក្រុងប៉ោយប៉ែតមានប្រើប្រាស់អាវុធ

0

បន្ទាយ​មាន​ជ័យ​៖ នៅ​រសៀល​ថ្ងៃ​ទី​០១ ខែមករា ឆ្នាំ​២០២៥​នេះ ក្រុមការងារ​តាមដាន​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ សូម​ជម្រាប​ជូន ដល់​សាធារណជន អ្នក​សារព័ត៌មាន និង​អ្នក​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​ជ្រាប​ថាៈ ថ្មី​ៗ​នេះ មាន​អា​ខោ​ន​ហ្វេ​ស បុក​ឈ្មោះ​៖ Chhay Phallin-​ឆាយ ផ​ល្លី​ន ដែល​បាន​បង្ហោះ​វី​ដេ​អូ​មាន​ខ្លឹមសារ​ថា “​ឡូយ​ណាស់​ក្មេង​ទំនើង​មាន​កាំភ្លើង​ប្រើ ប្រាស់ ជួយ​ស៊ែរ​តិច​ផង 1/1/2025 ក្រុង​ប៉ោយ​ប៉ែ​ត​” ។

កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ធ្វើការ​ស្រាវជ្រាវ​ឱ្យ​ដឹង​ថា អា​ខោ​ន​ហ្វេ​ស​បុក ឈ្មោះ Chhay Phallin -​ឆាយ ផ​ល្លី​ន បំណង​ចង់​បង្ហោះ​ព័ត៌មាន​រន្ធត់ និង​ព័ត៌មាន​ចាស់​ៗ (​ព័ត៌មាន​មិន​ពិត​) ចង់ឱ្យ​ផេ​ក​ឬ ក៏​អា​ខោ​ន​ហ្វេ​ស​បុក​ខ្លួនឯង​ល្បី ធ្វើ​អោយ​មានការ​ចាប់អារម្មណ៍​ពី​មហាជន​ប្រើប្រាស់​បណ្តេញ​ទំនាក់ទំនង​សង្គម ។ កម្លាំង ជំនាញ​បាន​ធ្វើការ​ឆែក​មើល​ប្រវត្តិ​អា​ខោ​ន​ហ្វេ​ស​បុក Chhay Phallin-​ឆាយ ផ​ល្លី​ន​មក បានឱ្យ​ឃើញ​ថា មាន​ព័ត៌មាន​ជា ច្រើន​ដែល​បាន​យក​ទៅ​បង្ហោះ​ឡើង​វិញ​ជា​ព័ត៌មាន​មិន​ពិត មាន​ប្រតិកម្ម​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​រួច​ទៅ​ហើយ ។

ជំនាញ​បាន​ធ្វើការ​សន្និដ្ឋាន​បឋម​ថា អា​ខោ​ន​ហ្វេ​ស​បុក Chhay Phallin -​ឆាយ ផ​ល្លី​ន បង្ហោះ​គ្រាន់តែ​ចង់ឱ្យ​ផេ​ក ខ្លួនឯង​ល្បី ចំពោះ​រូបភាព​វី​ដេ​អូ​ខាងលើ មិន​ទាន់​ដឹង​ប្រភព ឬ​ទីតាំង​ច្បាស់លាស់​នៅឡើយ ។

អាស្រ័យ​ហេតុនេះ សូម​សាធារណជន អ្នក​សារព័ត៌មាន និង​អ្នក​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​ទទួល​ជ្រាប ជា​ព័ត៌មាន និង​ម្ចាស់​អា​ខោ​ន​ហ្វេ​ស​បុក Chhay Phallin -​ឆាយ ផ​ល្លី​ន ជួយ​សហការ​ផ្តល់​ព័ត៌មាន​ពី​រូបភាព​វី​ដេ​អូ​ខាងលើ ដើម្បី​ឱ្យ​សមត្ថកិច្ច​មាន​មូលដ្ឋាន​ចាត់ការ​តាម​នីតិវិធី​៕

May be an image of textMay be an image of 5 people and text that says '1:09 4G Chhay Phallin ayPhallin-mw -ឆាយ ផល្លីន 40 followers 393 following hLine_Twitt Twitt https://x.com/PhalinChh9270 https:/ine.e/tip/wMxBDRzN Call +885 660616600 Follow Message Posts About Videos Photos Home တိ Video 9+ Friends Marketplace Notifications Menu'