ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណី រក្សាទុក និងប្រើប្រាស់គ្រឿងញៀន

0

កណ្តាល ៖ ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២៤ កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​អង្គស្នួល បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា​មាន​ករណី ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ស្ថិត​ក្នុង​ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល​។

ដោយ​មានការ​ដឹកនាំ​ចង្អុលបង្ហាញ​ផ្ទាល់​ពី​លោក ឧត្តមសេនីយ៍ មេបញ្ជាការ​ខេត្ត និង​មានការ​សម្របសម្រួល​នីតិវិធី​ពី ឯកឧត្តម ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត កម្លាំង​ជំនាញ​បាន​ចុះ​ដល់ទី​កន្លែង​ជាក់ស្តែង ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់ ភេទ​ប្រុស​។ វត្ថុ​តាង​ចាប់​យក​រួម​មាន​: ថ្នាំ​ញៀន​(​ម៉ា​ទឹកកក​) ចំនួន ០១​កញ្ចប់​, ទូរ​សព្ទ ០១​គ្រឿង​។

បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុ​តាង សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តកណ្តាល បាន​កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​តាម​នីតិវិធី​៕