ឃាត់ក្មេងទំនើង ២ក្រុម ក្រោយ​ធ្វើ​សកម្មភាព​វាយ​គ្នា​ទៅ​វិញ​ទៅ​មក

0

ព្រះ​សីហ​នុ​៖ កាលពី​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២៤ វេលា​ម៉ោង​០២ និង​០០​នាទី ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន កម្លាំង​បុ​ស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​លេខ​១ បាន​ចុះ​ទៅ​ដល់ទី​តាំង​ចំណុច​ខារ៉ាអូខេ ស្រី​និ​ច​៩៩៩៩ ស្ថិត​ក្នុង​ក្រុម​ទី​១៥ ភូមិ​២ សង្កាត់​លេខ​១ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ មាន​ក្មេង​ទំនើង​ចំនួន ០២​ក្រុម បាន​ធ្វើ​សកម្មភាព​វាយ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ឃាត់ខ្លួន​បាន​ចំនួន ០៥​នាក់ ករណី ហិង្សា​ដោយ​ចេតនា មាន​អត្ដសញ្ញាណ​ដូច​ខាងក្រោម​៖

-​ក្រុម​ទី​០១
១- ឈ្មោះ អ៊ុ​ល ដា​រ៉ា ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅ​ភូមិ​១ សង្កាត់​លេខ​១ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ
២- ឈ្មោះ គឹ​ម រ៉ា​វី ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅ​ភូមិ​១ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​។

-​ក្រុម​ទី​២
១- ឈ្មោះ ភី ផៃ ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅ​ភូមិ​២ សង្កាត់​លេខ​១ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​។
២- ឈ្មោះ រ៉ា ចាន់​ហួ ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅ​ភូមិ​២ សង្កាត់​លេខ​១ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​។
៣- ឈ្មោះ ម៉ៅ សុខ​សំណាង ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅ​ភូមិ​២ សង្កាត់​លេខ​១ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ

វត្ថុ​តាង​ដកហូត​រួម​មានម៉ូតូ​ចំនួន ០២​គ្រឿង, ​ទូរស័ព្ទ​ចំនួន ០៥​គ្រឿង, ​កាំបិត​បុ័ងតោ ០១​ដើម ។ បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​រៀបចំ​នីតិវិធី​បន្ត​៕