ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរនូវសារធាតុញៀន តាមដីកា

0

កំពង់ចាម៖ មន្ត្រី​នគរបាល​នៃ​អធិការ​រ​ដ្ឋា​ន​នគរបាល​ស្រុក​កងមាស នៅ​ថ្ងៃ​ទី​៣១ ខែធ្នូ​ឆ្នាំ ២០២៤ នេះ បាន​ចុះ​អនុវត្ត​នៃ​ការ​ឈាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​បទល្មើស​គ្រឿងញៀន នៅ​ភូមិ​កង​តា​ណឹ​ង​ទី​៥ ឃុំ​កង​តា​ណឹ​ង ស្រុក​កងមាស​។

លោក ភោគ សា​វុ​ធ អភិបាល នៃ​គណ​: អភិបាលស្រុក​កងមាស បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២៤ វេលា​ម៉ោង​០៩ និង​៣០​នាទី តាម​បញ្ជា​លោកវរសេនីយ៍ឯក ជា ជួន ឋានៈ​អធិការ​នគរបាល​ស្រុក​កងមាស ចាត់​ឲ្យ កម្លាំង​ផែនការ​ងារ​ប្រឆាំង​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កងមាស​ដឹកនាំ​ដោយ​លោក វរសេនីយ៍ទោ ជួ វុ​ត្ថា ឋាន​:​អធិការរង​ទទួល​ផែនការ​ងារ​ប្រឆាំង​គ្រឿងញៀន​ស្រុក និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កង​តា​ណឹ​ង ចុះ​អនុវត្ត​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ឈ្មោះ ទ្បេ​ង វុ​ទ្ធី ហៅ​ទី​ន ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ទីលំនៅ​ភូមិ​កង​តា​ណឹ​ង​ទី​៥ ឃុំ​កង​តា​ណឹ​ង ស្រុក​កងមាស ខេត្តកំពង់ចាម ពី​បទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ប្រព្រឹត្ត​នៅ​ចំការ​ស្វាយ​ភូមិ​កង​តា​ណឹ​ង​ទី​៥ ឃុំ​កង​តា​ណឹ​ង ស្រុក​កងមាស ខេត្តកំពង់ចាម អំ​ទ្បុ​ង​ខែវិច្ឆិកា ឆ្នាំ​២០២៣ តាម​ដីកា​លេខ​២៤៧​ឆ​-​ព្រ ទ​ចុះ​ថ្ងៃ​ទី ២១​ខែ​កុ​ម្ភះ ឆ្នាំ​២០២៤​ ចេញ​ដោយ​លោក ហៃ ផា​រ៉ា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេ​ត្ក​កំពង់ចាម និង​ដីកា​លេខ​៩០៩​ខ ព្រ ទ​២៤ ចុះ​ថ្ងៃ​ទី​១២ ខែ​ក​ក្ត​ដា ២០២៤ ចេញ​ដោយ​លោក សា​អឿ​ន កោសល្យ​មុនី ចៅក្រម​សើ​ប​សួរ​សាលាដំបូង​ខេត្តកំពង់ចាម ចោទ​ពី​បទ​ជួញដូរ​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ប្រព្រឹត្ត​នៅ​ចំការ​ស្វាយ​ភូមិ​ខ្ចៅ​ទី​៣ ឃុំ​ខ្ចៅ ស្រុក​កងមាស ខេត្តកំពង់ចាម កាលពី​ថ្ងៃ​ទី​០៤ ខែធ្នូ ឆ្នាំ​២០២៣ ៕