ប្រើឪសថដល់កម្រិត!! រហូតប្រមូលសម្ភារៈក្នុងផ្ទះដុតចោល

0

កំពង់ស្ពឺ៖​ដោយ​មានការ​ចង្អុលបង្ហាញ​ពី លោក​ឧត្តមសេនីយ៍ត្រី ម៉េ​ង ស្រ៊ុ​ន មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ នៅ​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២៤ វេលា​ម៉ោង​១៣:៣០​នាទី កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ បាន​ឃាត់ខ្លួន​ជនសង្ស័យ​១​នាក់ (​សង្ស័យ​បែក​ថ្នាំ​) នៅ​ចំណុច​ភូមិ​បុរី​កម្មករ សង្កាត់​រកា​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ។​

តាម​បណ្ដឹង​ម្ដាយ​ឈ្មោះ សុ​ិ​ន ធា​រី ភេទ​ស្រី អាយុ​៥០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​ខាងលើ ដោយ​ជនសង្ស័យ​ឈ្មោះ កែវ ប៉ា​លី (​ត្រូវជា​កូន​) ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​ខាងលើ បាន​យក​សម្ភា​រះ​យក​មក​ដុត សម្លៀក​បំពាក់ និង​ស្បែកជើង វ៉ៃ​ចាន​វ៉ៃ​ឆ្នាំង ទើប​ម្តាយ​ដាក់​បណ្តឹង​មក​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ ភ្លាម​នោះ​កម្លាំង​អាវុធហត្ថ បាន​ចេញ​ប្រតិបត្តិការ ធ្វើការ​បង្ក្រាប សង្គ្រោះ​បាន​ទាន់​ពេល នឹង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ស្ថិត​ក្នុង​ហេតុ​ការ​នោះ​ដែរ ម្ដាយ​ជនសង្ស័យ​បាន​ស្នើ​សុំ​សមត្ថកិច្ច​យក​កូន​ទៅ​មណ្ឌល​កែប្រែ​ផង​ដែរ​៕