ឃាត់ក្មេងទំនើង ៨នាក់ ក្រោយកំពុង​ជិះ​បង្ហោះ​ម៉ូតូតាមផ្លូវសាធារណៈ

0

បាត់ដំបង​៖ នៅ​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២៤ វេលា​ម៉ោង​១៧:០០​នាទី នៅ​ចំណុច​ស្រុក​សង្កែ ខេត្តបាត់ដំបង កម្លាំង​អន្តរាគមន៍ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ យុ​ត តុង​ហូ អធិការ​នគរបាល​ស្រុក​សង្កែ បាន​ចុះ​ល្បាត​ក្នុងភូមិ​សាស្ត្រ ស្រាប់តែ​ប្រទះ​ម៉ូតូ កំពុង​ជិះ​បង្ហោះ​ម៉ូតូ ចំនួន​០៤​គ្រឿង ជិះ​ដោយ​ក្មេង​ចំនួន ០៨​នាក់ ៖

០១-​ឈ្មោះ មាន រតនា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បញ្ញា ឃុំ​កំពង់ព្រះ ស្រុក​សង្កែ ខេត្តបាត់ដំបង​។
០២-​ឈ្មោះ ធឿ​ន ថេរ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បញ្ញា ឃុំ​កំពង់ព្រះ ស្រុក​សង្កែ ខេត្តបាត់ដំបង​។
០៣-​ឈ្មោះ ខុន ហឿ​ម ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កំពង់ព្រះ ឃុំ​កំពង់ព្រះ ស្រុក​សង្កែ ខេត្តបាត់ដំបង​។
០៤-​ឈ្មោះ ឈឺ វិ​រៈ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បញ្ញា ឃុំ​កំពង់ព្រះ ស្រុក​សង្កែ ខេត្តបាត់ដំបង​។
០៥-​ឈ្មោះ ផល ចន្ទ​សុ​ផានិត ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទួល​តា​ឯក សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។
០៦-​ឈ្មោះ ឌឺ សុ​វ​ណា​រិ​ទ្ធ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កម្មក សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។
០៧-​ឈ្មោះ វណ្ណ គឹ​ម​ហាក់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កម្មក សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។
០៨-​ឈ្មោះ រឿ​ន ប៊ិ​ន​ជឺ​មិន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កម្មក សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង កម្លាំង​សមត្ថកិច្ច​បាន​ធ្វេ​ី​ការ​នាំ​ខ្លួន​ក្មេង​ខាង​លេ​ី មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ដើម្បី​ធ្វើការ​សាកសួរ ។

បច្ចុប្បន្ន កម្លាំង​នគរបាល​ស្រុក​បាន​ធ្វេ​ី​កិច្ចសន្យា លើ​ក្មេង​ដែល​បង្ក​ភាព​អ​នា​ធិ​តេ​យ្យ​ក្នុង​មូលដ្ឋាន​ទាំង​០៨​នាក់ និង​អប់រំ​អោយ​បញ្ឈប់​សកម្មភាព​នេះ​ត​ទៀត រួច​អនុញ្ញាត​អោយ​អាណាព្យាបាល​មក​ធានា​យក​ត្រឡប់​ទៅ​សហគមន៍​វិញ ដេ​ី​ម្បី​អប់រំ​បន្ត ចំណែកឯ​ម៉ូតូ​បាន​ដកហូត​រក្សា​ទុក​រយ​:​ពេល ៣​ខែ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​៕