​ករណី​លិច​អូ​ប័​រ​ចម្លង​ភ្ញៀវ​ចេញពី​ទូក​បេ​អឺ​ដឹក​ភ្ញៀវ​ដែល​ជា​ជនជាតិ​ចិន នៅ​ចំណុច​មុខ​ឆ្នេរ​ហា​វ៉ៃ​

0

ព្រះ​សីហ​នុ៖ ​សមត្ថកិច្ច​នគរបាល​ព្រំ​ដែនទឹក​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង ២០ និង​១៥​នាទី យប់​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០២៤ មាន​ករណី​លិច​អូ​ប័​រ​ចម្លង​ភ្ញៀវ​ចេញពី​ទូក​បេ​អឺ​ដឹក​ភ្ញៀវ​ដែល​ជា​ជនជាតិ​ចិន ស្ទូចត្រី​មួយ​គ្រឿង នៅ​ចំណុច​មុខ​ឆ្នេរ​ហា​វ៉ៃ​ប្រហែល​៥០​ម៉ែត្រ ស្ថិត​ក្នុង​សង្កាត់​លេខ​៣​ក្រុងព្រះសីហនុ ហើយ​ភ្លាម​ៗ​ម្ចាស់​ទូក​បាន​ជួយ​សង្គ្រោះ​មនុស្ស​នៅ​ទូក​បាន​ចំនួន ១៦​នាក់​ក្នុង​នោះ​ស្រី​ចំនួន​៦​នាក់ ។

បើ​តាម​សមត្ថកិច្ច​ដដែល​ឲ្យ​ដឹង​បន្ថែម​ថា នៅ​បាត់​ខ្លួន​មនុស្ស​ម្នាក់​ទៀត ក្នុង​នោះ​កម្លាំង​សមត្ថកិច្ច​ចំរុះ អាជ្ញាធរ ក្រុម​សង្គ្រោះ​និង​ផ្នែក​ពាក់ព័ន្ធ​បាន​ចាត់ចែង​ស្វែងរក គិត​ត្រឹម​ព្រឹក​ថ្ងៃ​៣១​ធ្នូ​នេះ​នៅ​មិន​ទាន់​ឃើញ​នៅឡើយ ហើយ​នៅ​ព្រឹក​នេះ​សមត្ថកិច្ច​និង​ក្រុម​សង្គ្រោះ​បាន​ចេញ​ទូក អូ​ប​រ័​ស្វែងរក​បន្ត​ទៀត​។ បើ​តាម​អ្នកដឹង​ហេតុការណ៍​ថា ករណី​លិច​អូ​ប័​រ​ចម្លង​ភ្ញៀវ​ពី​ទូក​បេ​អឺ​ដឹក​ភ្ញៀវ ស្ទូចត្រី​មួយ​គ្រឿង​នេះ បណ្តាល​មក​ពី​ភ្ញៀវ​ហក់​ឡើង​លើ​អូរ​ប័​រ​ចម្លង​ច្រើន​គ្នា​បែប​សប្បាយ​រីករាយ ក៍​ធ្វើ​អោយ​អូរ​ប័​រ​នោះ​លិច​តែ​ម្តង​៕