កំពង់ស្ពឺ៖ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកគងពិសី បានឃាត់ខ្លួនក្មេងទំនើងចំនួន ២នាក់ ក្រោយពេលធ្វើសកម្មភាព បង្ហោះម៉ូតូ នៅចំណុចផ្លូវលេខ១២៧ ភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ក្មេងទំនើងដែលឃាត់ខ្លួន មាន ៖
១.ឈ្មោះ រុន រក្សា ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិល្វាង ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ
២.ឈ្មោះ អ៊ឹម ជលសា ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិទួលល្ហុង ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ
ក្រោយពេលឃាត់ខ្លួនក្រុមក្មេងទំនើងខាងលើ នគរបាលផ្នែកជំនាញ បានអប់រំធ្វើកិច្ចសន្យា ឱ្យអាណាព្យាបាលធានាយកទៅអប់រំបន្តនៅផ្ទះ និងដកហូតម៉ូតូយកមករក្សាទុក រយះពេល ៩០ថ្ងៃ៕