ចុងក្រោយមេ Team22 ត្រូវជាប់ខ្នោះរបស់កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ

0

កំពង់ស្ពឺ​៖ ​ដោយ​មានការ​ចង្អុលបង្ហាញ​ពី លោក​ឧត្តមសេនីយ៍ត្រី ម៉េ​ង ស្រ៊ុ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ នៅ​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០២៤ វេលា​ម៉ោង ១១:២០​នាទី កម្លាំង​ជំនាញ ការិយាល័យ​ព្រហ្មទណ្ឌ អាវុធហត្ថ​ក្រុងភ្នំពេញ បាន​ចុះ​សហការ​ជាមួយ​កម្លាំង​ជំនាញ​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ និង​កម្លាំង​ជំនាញ​ស្រុក​គងពិសី ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៥​នាក់​៖​ទី​១-​ឈ្មោះ សុខ ដា​រូត ភេទ​ប្រុស អាយុ ១៧​ឆ្នាំ​,​ទី​២-​ឈ្មោះ សុខ ដា​រដ្ឋ ភេទ​ប្រុស អាយុ ៣០​ឆ្នាំ​,​ទី​៣-​ឈ្មោះ សុខ រក្សា ភេទ​ប្រុស អាយុ ២៧​ឆ្នាំ​,​ទី​៤-​ឈ្មោះ សាន ជេ​ក ភេទ​ប្រុស អាយុ ២៥​ឆ្នាំ នឹង​ទី​៥-​ឈ្មោះ រិ​ន អែម ភេទ​ប្រុស អាយុ ២២​ឆ្នាំ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ក្រុម​ក្មេង​ទំនើង​ដែល​បាន​ដាក់​រហ័ស​នាម​ខ្លួនឯង​ជា​ «Team22» ទោះបី​ពួក​គេ​មិន​ទាន់​ប្រព្រឹត្ត​បទល្មើស​ក៏​ដោយ ប៉ុន្តែ​ពួក​គេ​បាន​បង្ហោះ​អួត និង​សំ​ញ៉ែង​ពី​ភាព​ខ្លាំង​របស់​ខ្លួន​នៅ​តាម TikTok និង​ប្រកាស ចង់វាយ​ជាមួយ​គូ​ជម្លោះ ដែល​ជា​ការ​ប៉ុនប៉ង​បង្ក​សកម្មភាព​បទល្មើស​តាម​មូលដ្ឋាន​។ ដោយ​ចាប់​យក​វត្ថុ​តាង​រួម​មាន ៖​ទូរស័ព្ទ​ចំនួន​០៥​គ្រឿង នឹង​ម៉ូតូ​ចំនួន​០៣​គ្រឿង ។ បច្ចុប្បន្ន​ជនសង្ស័យ​និង​រួម​វត្ថុ​តាង​ត្រូវ​បាន​បញ្ជូន​មក​ការិយាល័យ​ព្រហ្មទណ្ឌ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ ដើម្បី​ធ្វើការ​សាកសួរ​តាម​នីតិវិធី​៕