ឃាត់ខ្លួនបុរសម្នាក់តាមដីកា បង្គាប់ឱ្យចាប់ខ្លួន របស់ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តបាត់ដំបង

0

បាត់ដំបង៖ នៅ​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ២០២៤ វេលា​ម៉ោង ១៥:០២​នាទី​ព្រឹក ត្រង់​ចំណុច​មុខកា​រ៉ា​ស​សាំង ភូមិ​ទួល​ប​ល្ល័​ង្គ ឃុំ​គាស់​ក្រឡ ស្រុក​គាស់​ក្រឡ ខេត្តបាត់ដំបង កំលាំង​ផ្នែក​ជំនាញ​នគរបាល​យុត្តិធម៌​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​គាស់​ក្រឡ បាន​ចុះ​ធ្វើការ​ឃាត់ខ្លួន​ជន​ត្រូវ​ចោទ​ម្នាក់​ឈ្មោះ ជា សុ​ី​ម ភេទ​ប្រុស អាយុ​៥៧ ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ពពេល ឃុំ​គាស់​ក្រឡ ស្រុក​គាស់​ក្រឡ ខេត្តបាត់ដំបង ដែល​ជាប់ចោទ​ប្រកាន់​ពី​បទ កាន់កាប់​ល្បែង​សុ​ី​សង​ប្រព្រឹត្ត​នៅ ភូមិ​ព្រៃ​ពពេល ឃុំ​គាស់​ក្រឡ ស្រុក​គាស់​ក្រឡ កាលពី​ថ្ងៃ​ទី​២៥ ខែកញ្ញា​ឆ្នាំ​២០២៤ តាម​អំណាច​ដីកា​បង្គាប់​ឲ​ចាប់ខ្លួន​លេខ​:១៣៤០ ត​.​ព្រ របស់​លោក គី ទី​ម៉េ​ង ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តបាត់ដំបង ។

ក្រោយ​ធ្វើការ​សាកសួរ​រួច​កម្លាំង​យើង​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​អនុវត្ត​តាម​នីតិវិធី ៕