ភ្នំពេញ៖ ករណីលួចមានស្ថានទម្ងន់ទោសដោយសារការកាប់គាស់ទម្លុះទម្លាយ នៅចំណុចផ្ទះគ្មានលេខ ផ្លូវ ៣៦៩ ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ម៉ោង០៤និង១០នាទី។ ជនរងគ្រោះឈ្មោះ ឆាយ ភារុណ ភេទ ប្រុស អាយុ ២៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បើកបររថយន្ត ស្នាក់នៅផ្ទះ កើតហេតុ។ ជនសង្ស័យឃាត់ខ្លួន ០៣នាក់ ៖
១-ឈ្មោះ ហេង សុផាត ភេទ ប្រុស អាយុ ៣៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅសង្កាត់ភ្នំពេញ ថ្មី ខណ្ឌសែនសុខ។
២-ឈ្មោះ ផន ណាវីន ភេទ ស្រី អាយុ ២៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ គ្មាន ស្នាក់នៅសង្កាត់បឹងកក់២ ខណ្ឌទួល គោក (សមគំនិត)។
៣-ឈ្មោះ ភុល សម្បត្តិ ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅសង្កាត់បឹងកក់ ២ ខណ្ឌទួលគោក (សមគំនិត)។
គួរបញ្ជាក់ថាមុនពេលកើតហេតុជនរងគ្រោះទុកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ ១KN-៩៨២៤ ក្នុងផ្ទះកើតហេតុ ដោយចាក់សោទ្វារត្រឹមត្រូវ រួចចូលដេក ស្រាប់តែមានជនសង្ស័យ ២នាក់ ឈ្មោះ ហេង សុផាត និងឈ្មោះ ភាព ជិះម៉ូតូហុងដាស្កូបពី ពណ៌ក្រហម មិនចាំផ្លាកលេខ មកឈប់មុខផ្ទះជន រងគ្រោះ រួចយកដែកគាស់សោទ្វារផ្ទះជនរងគ្រោះឲ្យរបើកចូលលួចម៉ូតូជនរងគ្រោះជិះគេចខ្លួនទៅជួបបក្ខពួក ២នាក់ទៀត ឈ្មោះ ផន ណាវីន និងឈ្មោះ ភុល សម្បត្តិ នៅម្តុំខណ្ឌ៧មករា។ លុះដល់ម៉ោង១៧និង៣០នាទី ថ្ងៃដដែល ជនសង្ស័យឈ្មោះ ហេង សុផាត, ឈ្មោះ ផន ណាវីន និងឈ្មោះ ភុល សម្បត្តិ ជិះម៉ូតូជនរងគ្រោះ ទៅរកលក់ឲ្យគេនៅភូមិ៦ សង្កាត់មនោរម្យ ខណ្ឌ៧មករា ក៏ត្រូវសមត្ថកិច្ចខណ្ឌច្បារអំពៅ សហការជាមួយ ខណ្ឌ៧មករា ឃាត់ខ្លួន រួមនិងវត្ថុតាងម៉ូតូ ១គ្រឿង (របស់ជនរងគ្រោះ) បញ្ជូនមកអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ សាកសួរ៕