បន្ទាយមានជ័យ៖ បន្ទាប់ពីបានទទួលព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទ App Nodrug ថាមានករណីចែកចាយ និងជួញដូរគ្រឿងញៀនខុសច្បាប់ ស្ថិតចំណុចភូមិភ្នំតូចជើង ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ កម្លាំងសមត្ថកិច្ចរបស់អនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានទំនាក់ទំនង និងបញ្ជូនព័ត៌មានភ្លាមទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋាន។
លុះមកដល់ថ្ងៃ២៦ខែធ្នូឆ្នាំ២០២៤ វេលាម៉ោង២,៣០នាទី ទាបភ្លឺ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកមង្គលបូរី បានចេញល្បាតនិងដាក់កំលាំងឃ្លាំចាំមើលទីតាំងកូនខ្ទមចែកចាយថ្នាំញៀនរបស់ឈ្មោះ រៀម ស៊ីណេត ហៅ ណែត អាយុ៣៦ឆ្នាំ ភេទប្រុស នៅភូមិភ្នំតូចជើង ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ពេលនោះកម្លាំងជំនាញបានធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ចំនួន៨នាក់ មាន៖ ១.ឈ្មោះ រៀម ស៊ីនេតហៅ(ណែត)អាយុ៣៦ឆ្នាំភេទប្រុស នៅភូមិភ្នំតូចជើង ឃុំភ្នំតូច ស្រុកមង្គលបូរី (ជួញដូរ) ២.ឈ្មោះ អ៊ុ គិមថន អាយុ៣៤ឆ្នាំ ភេទប្រុសនៅភូមិអញ្ចាញ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី (ជួញដូរ) ៣.ឈ្មោះ ស៊ិន ស៊ីនិត អាយុ៣៨ឆ្នាំ ភេទប្រុសនៅភូមិភ្នំតូចជើង ឃុំភ្នំតូច ស្រុកមង្គលបូរី (ជួញដូរ) ៤.ឈ្មោះ លន់ សំអាន អាយុ៣៤ឆ្នាំ ភេទប្រុសនៅភូមិគោកព្នៅ ឃុំបន្ទាយនាង ស្រុកមង្គលបូរី (ជួញដូរ) ៥.ឈ្មោះ គង់ កុសល់ អាយុ២៥ឆ្នាំភេទប្រុស នៅភូមិ អូរញរជើង ឃុំភ្នំតូច (ប្រើប្រាស់) ៦.ឈ្មោះ ប៉ោក ឈិញ អាយុ ២៦ឆ្នាំ ភេទប្រុស នៅភូមិភ្នំតូច (ប្រើប្រាស់ ) ៧.ឈ្មោះ ពេជ្រ មុនី អាយុ ៣២ឆ្នាំ ភេទប្រុសនៅភូមិ ភ្នំតូចជើង ឃុំភ្នំតូច ប្រើប្រាស់ ៨.ឈ្មោះ យ៉ាន ញុយ អាយុ១៤ឆ្នាំ ភេទប្រុស នៅភូមិភ្នំតូច (ប្រើប្រាស់)។ ក្នុងនោះសមត្ថកិច្ចបានដកហូតសម្ភារៈ និងវត្ថុតាងដកហូតមាន៖ ម្សៅក្រាមព៍ណសថ្លាសង្ស័យជាសារធាតុញៀនចំនួន ០៥ កូនថង់ និងទូរស័ព្ទ ចំនួន៦គ្រឿង ។
បច្ចុប្បន្នជនសង្ស័យខាងលើរួមនិងវត្ថុតាង បញ្ជូនមកកាន់អធិការដ្ឋានដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕