បាត់ដំបង៖ បន្ទាប់ពីបានទទួលព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទ NoDrug ថាមានករណីរក្សាទុកនិង ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ស្ថិតនៅចំណុចក្រុមទី២១ ភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។ ផែ្នកប្រឆាំងគ្រឿងញៀន នៃអធិការនគរបាលស្រុកថ្មគោល។
លុះមកដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១៥: ០០ នាទី នៅចំណុចក្រុមទី២១ ភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ជំនាញប្រឆាំងគ្រឿងញៀន បានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល អូរតាគី នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល បានចុះប្រតិបត្តិការបង្ក្រាបករណី រក្សាទុកនិងជួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀន ០១ ករណី ក្នុងបទល្មើសជាក់ស្តែង សមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យ ចំនួន០៣នាក់៖
១ ឈ្មោះ នី សុផានិត ភេទប្រុស អាយុ ៣០ឆ្នាំ នៅក្រុមទី០៨ ភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង
២ ឈ្មោះ ដូវ ដេន ភេទប្រុស អាយុ៣២ ឆ្នាំនៅក្រុមទី ២១ ភូមិអូរតាគី ឃុំអូរតាគីស្រុកថ្មគោល ខេត្តបាត់ដំបង
៣ ឈ្មោះ ធី ស្រីមុំ ភេទស្រី អាយុ៣០ឆ្នាំ នៅក្រុមទី ២១ ភូមិ អូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង
ករណីខាងលើសមត្ថកិច្ចយេីង បានដកហូតវត្ថុតាងរួមមាន ៖
-ម្សៅក្រាមពណ៍សថ្លាច្រកក្នុងថង់ ប្លាស្ទិកថ្លាចំនួន០៨ថង់ សង្ស័យមានសារធាតុញៀន
-ទូរស័ព្ទចំនួន០១ គ្រឿង (ចាស់)។
-ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០១។
-អំពូលទែម៉ូម៉ែត្រចំនួន០១។
-ម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៍ខ្មៅសេរី២០១០ពាក់ផ្លាកលេខ បាត់ដំបង១I ៨៤៨៨ លេខតួ និង លេខម៉ាសុីន ND១២៥ME -៨៥១៦១៨៤។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលេីសមត្ថកិច្ចកំពុងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕