ភ្នំពេញ៖ នៅយប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ និងកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន សហការជាមួយសន្តិសុខកោះពេជ្រ បានធ្វើការត្រួតពិនិត្យឆែកឆេរក្មេងៗដែលប្រមូលផ្តុំគ្នាដើរលេងពេលយប់ ដោយបានដកហូតបារីអេឡិចត្រូនិច (វេប) ចំនួន០៣ដើម។ ក្រោយពីធ្វើការឆែកឆេរត្រួតពិនិត្យរួច កម្លាំងជំនាញបានធ្វើអប់រំណែនាំ និងឱ្យពួកគាត់បំបែកគ្នាទៅផ្ទះរៀងៗខ្លួន ដើម្បីទប់ស្កាត់កុំឱ្យកើតមានបញ្ហាផ្សេងៗ៕