រកឃើញគ្រឿងក្នុង​ជ្រូក និង​ឆ្អឹងជំនី​ជ្រូក សរុប​ចំនួន​៧០០​គីឡូក្រាមមិន​សម​ស្រប​តាម​លក្ខខណ្ឌ​តម្រូវ និង​គ្មាន​សុវត្ថិភាព

0

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០២៤ សាខា ក​.​ប​.​ប​. រាជធានី​ភ្នំពេញ សហការ​ជាមួយ ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​រាជធានី​ភ្នំពេញ បាន​ធ្វើការ​អង្កេត ត្រួតពិនិត្យ ផលិតផល​ផ្ទុក​នៅ​លើ​ម៉ូតូរ​ម៉ក​កង់​បី ដែល​យក​ទៅ ចែកចាយ​ទៅ​តាម​បណ្តា​ទីតាំង​ផ្សេង​ៗ ។

ជា​លទ្ធផល មន្ត្រី​ជំនាញ​បាន​រក​ឃើញ​ថា​ជា​ប្រភេទ គ្រឿងក្នុង​ជ្រូក និង​ឆ្អឹងជំនី​ជ្រូក សរុប​ចំនួន​៧០០​គីឡូក្រាម មិន​សម​ស្រប​តាម​លក្ខខណ្ឌ​តម្រូវ និង​គ្មាន​សុវត្ថិភាព នៅ​ក្នុង​សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ​។
ដូចនេះ សមត្ថកិច្ច​ចម្រុះ​បាន​សម្រេច ដកហូត និង​យក​ទៅ​បំផ្លាញ​ចោល​តាម​នីតិវិធី នៅ​ទីលាន​ចាក់សម្រាម​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​៕