កំពង់ស្ពឺ៖ ដោយមានការចង្អុរបង្ហាញពី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាយប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២៤ វេលាម៉ោង១៩:៥៥នាទី កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ បានសហការជាមួយកម្លាំងអាវុធហត្ថក្រុងច្បារមន ធ្វើការអន្តរាគមន៍ ជួយពន្លត់អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន១ខ្នង(ផ្ទះល្វែង) ដែលស្ថិតនៅភូមិទួលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ម្ចាស់ផ្ទះទី១ ឈ្មោះ ដាំ សៀកឡេង ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិទួលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ក្នុងករណីឆេះនោះបណ្ដាលអោយខូចខាតរោងស្នាក់នៅរបស់ បុគ្គលិក ទំហំ៣ម×៣មធ្វើពីដែកប្រស់ពីសង្ក័សី,កាតចាក់វ៉ាស់សាំងចំនួន០២,សំបុត្រកំណេីតចំនួន០២,លុយចំនួន២០$ និងឆេះសម្ភារះមួយចំនួន។
ម្ចាស់ផ្ទះទី២ ឈ្មោះ សាយ សុធា-ឡេង ហ័ង រស់នៅកន្លែងកើតហេតុខាងលើរងការខូចខាតដូចជា ឆេះសម្ភារៈ ក្នុងផ្ទះ (ក្រដាសសែន)។ ក្នុងកិច្ចប្រតិបត្តិការជួយពន្លត់នោះកម្លាំងអាវុធហត្ថបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ០៣គ្រឿង ប្រើទឹកសរុបអស់៣ឡាន នឹងកម្លាំងសរុប៣៧នាក់៕







