ចាប់បានទាំងគ្រឿងញៀន ហើយនៅរកឃើញ​មានអាវុធ​កែច្នៃទៀត

0

កំពង់ស្ពឺ​៖ ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ២០២៤ វេលា​ម៉ោង​១២:១០​នាទី កំលាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​សហការ​ជាមួយ​ប៉ុស្តិ​នគរបាល​រដ្ឋបាល ស្រាវជ្រាវ​មុខសញ្ញា​គ្រឿងញៀន ក្រោយ​ទទួល​បាន​ព័ត៌មាន ពី​មហាជន​ល្អ នៅ​ចំណុច​ផ្លូវលំ ភូមិ​ឃ្លោក ឃុំ​ព្រះ​ខែ ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ សមត្ថកិច្ច​នគរបាល​បាន​ឃាត់​មុខសញ្ញា​ពាក់ព័ន្ធ​គ្រឿងញៀន ០១​នាក់ ឈ្មោះ ឆ​ន ឆៃ​យ៉ា ហៅ​ឡោះ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ឃ្លោក​ឃុំ​ព្រះ​ខែ ស្រុក​ប​សេដ្ឋ ត្រួតពិនិត្យ​ឆែកឆេរ​រក​ឃើញ​វត្ថុ​តាង​រួម​មាន​៖ ម្សៅ​ក្រាម​ស​ថ្លា​សង្ស័យ ជា​គ្រឿងញៀន ០៨ កញ្ចប់​តូច ទូរស័ព្ទ​ដៃ ០១​គ្រឿង កាំបិត​ផ្កា​ក់​០១​ដើម និង ជំ​ពាម​០១​។

ដោយ​បានការ​អនុញ្ញាត និង​គោលការណ៍​ពី លោក​ឧត្ដមសេនីយ៍ទោ ឃឹម សុក​ខៃ ស្នងការ​នគរបាល​ខេត្ដកំពង់ស្ពឺ សមត្ថកិច្ច បន្ដ​ឃាត់​បក្ខពួក​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ អ៊ុ​ង ម៉ៅ ភេទ​ប្រុស​អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ​ក្រាំង​ត្រោក ឃុំ​កក់ ស្រុក​ប​សេដ្ឋ ឆែកឆេរ​រក​ឃើញ​វត្ថុ​តាង​រួម​មាន​ ម្សៅ​ក្រាម​ស​ថ្លា​សង្ស័យ​ថា​ជា​គ្រឿង​ញៀ​ចំនួន ០៩​កញ្ចប់​(​មធ្យម​០២​កញ្ចប់ តូច​០៧​កញ្ចប់​) , កាំភ្លើង​កែ​ឆ្នៃ​០១​ដើម នឹង​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ទៀត​។
វត្ថុ​តាង​ដែល​ដកហូត សារធាតុ​ញៀន​ចំនួន​១៧​កញ្ចប់​(​មធ្យម​០២​កញ្ចប់ តូច​១៥​កញ្ចប់​) កាំបិត​០១​ដើម កាំភ្លើង​កែ​ច្នៃ​០១​ដើម ជំ​ពាម​កៅស៊ូ​០១ ទូរស័ព្ទ​ដៃ​០១​គ្រឿង នឹង​ឧបករណ៍​ប្រើប្រាស់​មួយ​ចំនួន​។

ករណី​នេះ កំលាំង​ជំនាញ​ផ្នែក​ប្រឆាំង​គ្រឿងញៀន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ប្រឆាំង បទល្មើស​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​ចាត់ការ​តាម​និ​តិ​វិធី​៕