ផ្ទះ​កំប៉ុង​ហ្គា​ស បង្កអោយមានអគ្គីភ័យឆាបឆេះ​ផ្ទះ នឹងសម្ភារៈមួយចំនួន

0

ភ្នំពេញ៖ នៅ​វេលា​ម៉ោង​០៨:៣០​នាទី​ព្រឹក ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០២៤ មាន​ករណី​អគ្គិភ័យ​មួយ​កន្លែង​កើតឡើង​នៅ​ចំណុច​ផ្លូវ​បេតុង ភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឺ​ង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ​។ ហេតុការណ៍​អគ្គិភ័យ​ឆាបឆេះ​នេះ បណ្តាល​មក​ពី​ផ្ទះ​កំប៉ុង​ហ្គា​ស​ភ្លើង​បង្ក​ជា​អគ្គិភ័យ​។ អគ្គិភ័យ​នេះ​ធ្វើ​ឱ្យ​ឆេះ​ផ្ទះ​ទំហំ​០៣​ម៉ែត្រ x ០៤​ម៉ែត្រ ក្នុង​នោះ​ខូចខាត​សម្ភារ​ប្រើប្រាស់​ដូច​ជា​ខោអាវ ចានឆ្នាំង​ចង្ក្រាន ហើយ​ពុំ​បណ្តាល​ឲ្យ​ឆេះ​រាល​ដល់​អ្នក​ក្បែរ​ខាង​ឡើយ​។

នៅ​វេលា​ម៉ោង​០៨:៥៥​នាទី​ព្រឹក ថ្ងៃ​ទី​ខែ​ឆ្នាំ​ដដែល អគ្គិភ័យ​នេះ​ត្រូវ​បាន​ពន្លត់​បាន​ទាំងស្រុង ដោយ​ប្រើប្រាស់​រថយន្ត​ការិយាល័យ​អគ្គិភ័យ​រាជធានី​ភ្នំពេញ ចំនួន ០២​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន ០១​ឡាន ស្មើនឹង ៤​ម៉ែត្រគូប​, រថយន្ត​កងរាជអាវុធហត្ថ​ចំនួន​០២​គ្រឿង ប្រើប្រាស់​ទឹក​អស់​០១​ឡាន​ស្មើរ​៣​ម៉ែត្រគូប​, រថយន្ត​អគ្គិភ័យ​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​ចំនួន ០១​គ្រឿង មិន​បាន​ប្រើប្រាស់​ទឹក​៕