កំពង់ស្ពឺ៖ ដោយអនុវត្ដតាមបទបញ្ជានិងការចង្អុលណែនាំជាប្រចាំពី លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ អោយកំលាំងមូលដ្ឋាន ធ្វើការស្រាវជ្រាវនិងបង្ក្រាបមុខសញ្ញាពាក់ព័ន្ធបទល្មើសគ្រប់ប្រភេទ ពិសេសបញ្ហាគ្រឿងញៀនដែលក្រុមជនសង្ស័យធ្វើការជួញដូរចែកចាយនូវសារធាតុញៀន នៅក្នុងមូលដ្ឋាន។
នៅថៃ្ងទី២០ ខែធ្នូ ឆ្នាំ២០២៤ កំលាំងបានទទួលព័ត៍មាន ពីមហាជនល្អ ថា នៅចំណុចផ្លូវលំភូមិអណ្តូងច្រុះ ឃុំស្នំក្រពេី ស្រុកគងពិសី មានមុខសញ្ញាចែកចាយគ្រឿងញៀនមិនលោះថៃ្ង កំលាំងអធិការដ្ឋាននគរបាលស្រុកគងពិសី ដឹកនាំពីលោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុក បានអោយផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន ស្រុក ធ្វើការស្រាវជ្រាវរហូតឈានទៅកំណត់បាន និងឃាត់មុខសញ្ញាសង្ស័យ០១នាក់ ៖ ឈ្មោះ ម៉ម ម៉ៃ ភេទប្រុស អាយុ ៣៥ឆ្នាំ នៅភូមិអណ្តូងច្រុះ ឃុំស្នំក្រពើ ស្រុកគងពិសី សមត្ថកិច្ចដកហូតបានម្សៅក្រាមសថ្លាសង្ស័យជាគ្រឿងញៀន ចំនួន ១១ កញ្ចប់តូច និងទូរស័ព្ទដៃ ០១គ្រឿង។
បច្ចុប្បន្នសមត្ថកិច្ចបានបន្ដនីតិវិធី កសាងសំណុំរឿងបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចំណាត់ការនីតិវិធីបន្ដ៕