រថយន្ត​ដឹកកម្មករ​បេះផ្លែស្វាយបែកកង់ ជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ផ្លូវជាតិលេខ៤៤

0

កំពង់ស្ពឺ​៖ នា​រសៀល​ថៃ្ង​សុក្រ ៥​រោច ខែ​មិគសិរ ឆ្នាំរោង ឆស័ក​ព​.​ស​២៥៦៨ ត្រូវ​នឹង​ថ្ងៃ​ទី​២០ ខែ​ឆ្នូ ឆ្នាំ​២០២៤ វេលា​ម៉ោង​១៦ និង​៤០​នាទី នៅ​ចំណុច​លើ​ផ្លូវជាតិ​លេខ​៤៤ (៣៧-៣៨) ស្ថិត​នៅ​ក្នុងភូមិ​មនោ​រម្យ ឃុំ​ហោង​សំណំ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត និង​រថយន្ដ ក្នុង​នោះ​រថយន្ត​ដឹក​កម្មករ​បេះ​ផ្លែស្វាយ​បាន​ប៉ះ​ជាមួយ​រថយន្ត​ដឹក​គ្រឿងសង្ហារិម​ឈេ​ី​ដេ​ី​រលក់ បណ្ដាល​ឱ្យ​គ្រោះថ្នាក់​ក្រឡាប់​រថយន្ត​ដឹក​កម្មករ​បេះ​ផ្លែស្វាយ​ធ្លាក់​ផ្លូវ​និង​រង​របួស​មនុស្ស​ជា​ច្រេ​ី​ន​នាក់ រហូត​មាន​អ្នក​ស្លាប់​បាត់បង់​ជីវិត​ផង​ដែរ​។

ហេតុការណ៍​ខាង​លេ​ី សមត្ថកិច្ច​នគរបាល​ចរាចរណ៍ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ឱ​រ៉ា​ល់ បាន​ចុះ​អន្ដរាគមន៍​ជួយ​សម្រួល​នីតិវិធី​និង​សង្គ្រោះ​អ្នក​របួស​បញ្ជូន​ទៅ​មន្ទីរពេទ្យ រីឯ​អ្នក​ស្លាប់​តំកល់​ទុក​ជូន​សាច់​ញាត់​មក​ទទួលយក​ទៅ​ធ្វេ​ី​បុណ្យ​តាម​ប្រពៃណី​សាសនា ។

ករណី​គ្រោះថ្នាក់​ខាង​លេ​ី​យោង​តាម​មន្ដ្រី​នគរបាល​ចរាចរណ៍​ចុះ​ផ្ទាល់​ថា​រថយន្ត​០១​គ្រឿង ម៉ាក​HYUNDAI MIGHTY​ពណ៌​ស ផ្លា​ក​លេខ​ភ្នំពេញ 3F-5022 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​(​រត់គេច​ខ្លួន ក្រោយ​ជួប​គ្រោះថ្នាក់ អ្នក​រួម​ដំណើរ​១០​នាក់ រង​របួស រួម​មាន៖

១-​ឈ្មោះ វី​ង ធី​ដាវ ភេទ​ប្រុស អាយុ 52 ឆ្នាំ ជនជាតិ​វៀតណាម​(​បាក់ជើង​ខាងស្ដាំ​) ឃុំ​ថ្មគោល ស្រុក​ល្វាឯម ខេត្តកណ្ដាល
២-​ឈ្មោះ ទុំ ចិ​ន្ថា ភេទ​ប្រុស អាយុ 49 ឆ្នាំ​(​របួសស្រាល​) ឃុំ​ព្រែក​តាស ស្រុក​ពោធិ​រៀង ខេត្តព្រៃវែង
៣-​ឈ្មោះ ពុធ សំណាង ភេទ​ប្រុស អាយុ 18​ឆ្នាំ
៤-​ឈ្មោះ ជា ហេង ភេទ​ប្រុស អាយុ​63 ឆ្នាំ​(​របួសស្រាល​)
៥-​ឈ្មោះ ឆាយ សយ ភេទ​ប្រុស អាយុ 52​ឆ្នាំ​(​របួសស្រាល​)
៦-​ឈ្មោះ ពុំ ពឿ​ន ភេទ​ប្រុស អាយុ 44 ឆ្នាំ​(​របួសស្រាល​)
៧-​ឈ្មោះ សុ​ន ផល្លា ភេទ​ប្រុស អាយុ 32 ឆ្នាំ​(​របួសស្រាល​)
៨-​ឈ្មោះ ទុំ ដា​នី ភេទ​ប្រុស អាយុ 20 ឆ្នាំ​(​របួសស្រាល​)
៩-​ឈ្មោះ គង់ សា​រ៉ុ​ង ភេទ​ប្រុស អាយុ 24​ឆ្នាំ​(​របួសស្រាល​)
១០-​ឈ្មោះ សែង ដា​នុ​ន ភេទ​ប្រុស អាយុ 19​ឆ្នាំ (​របួសស្រាល​)​។

តាម​សាក្សី​ដែល​ឋិត​ក្នុង​ហេតុការណ៍ បញ្ជាក់​រថយន្ត​បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​ទិស​ខាងលិច បើកបរ​បញ្ច្រាស់ទិស​គ្នា លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ក៏​បែក​កង់​ជ្រុល​ទៅ​បុក​រថយន្ត​០១​គ្រឿង​ម៉ាក​HYUNDAI ព​ណ៍​ខៀវ លេខ​កំពង់ស្ពឺ 2A-4502 រួច​ក្រឡាប់​តែ​ម្ដង ឈ្មោះ វ៉​ន ឆេ​ន ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ អ្នកបើកបរ​(​របួសស្រាល​) អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ ម៉ក់ ដា ភេទ​ស្រី អាយុ​៣៨​ឆ្នាំ (​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​) រស់នៅ​ភូមិ​ព្រៃ​ផ្តៅ ឃុំ​ព្រៃ​ក្រសាំង ស្រុក​សាមគ្គី​មុន្នី​ជ័យ ខេត្តកំពង់ស្ពឺ​។

បច្ចុប្បន្ន​សមត្ថកិច្ច​បាន​ធ្វើការ​ស្ទួ​ច​យក​រថយន្ដ​ខាង​លេ​ី​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ឱ​រ៉ា​ល់ ដេ​ី​ម្បី​បន្ដ​នីតិវិធី កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក បន្ដ​៕