ឃាត់អ្នករើសអេតចាយដើរពេលយប់ ១៦នាក់ ក្នុងនោះមាន ១៣នាក់រកឃើញមានផ្ទុកសារធាតុញៀន

0

បាត់ដំបង៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក ឧត្តម​សេនី យ៍​ទោ ដា​ញ់ អេ​ង​ប៊ុ​ន​ចាន់ ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង និង​ដោយ​បានការ​សម្របសម្រួល​លើ​នីតិវិធី ពី ឯកឧត្តម កែវ សុ​ជាតិ ព្រះ​រា ជ អាជ្ញា នៃ​អយ្យការ​អម​សាលា​ដំ បូ​ង​ខេត្តបាត់ដំបង ផង នោះ​លោក វរសេនីយ៍ឯក ឈឿ​ង គឹ​ម​សុង ស្នងការ​រង​ផែនការ ងារ​នគរបាល ព្រហ្មទណ្ឌ​លោក​វរ សេនីយ៍​ឯក ចៀក ថា​និ​ន នាយការិយាល័យ​នគរ បាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល កាល​យប់​ថ្ងៃ​ទី​១៩ ខែ ធ្នូ ឆ្នាំ ២០២៤ ចាប់ពី​វេលា​ម៉ោង ០០:១០ នាទី រំលង​អា​ធ្រា​ត្រ​រហូត​ដល់​វេលា​ម៉ោង ០៥:០០ នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២០​ខែធ្នូ​ឆ្នាំ​២០២៤ បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង ដែល​ដឹកនាំ​ដោយ លោក វរសេនីយ៍ឯក ពេជ្រ សា​រ៉ែ​ន ជា​អ​ធិ ការ ចុះ​ប្រតិបត្តិការ បង្ការ​ទប់ស្កាត់​អំពើ​លួច ក្ន​ង​មូល ដ្ឋា​ន​ន​ក្នុង​ក្រុង​បាត់ដំបង​ដោយ​ក្នុង​នោះ​នាំ​ខ្លួន​ក្រុម​អ្នក រើស​អេ​ត ចាយ​ដើរ​ពេល​យប់​បាន​ចំនួន ១៦ នាក់ មក​កាន់​ស្នងការដ្ឋាន​នគរ បាល​ខេត្តបាត់ដំបង​ដើម្បី​ធ្វើការ សាកសួរ ។

ក្រោយ​ពី​បាន​ធ្វើការ​សាកសួរ និង​ធ្វើតេស្ត​ទឹកនោម ក្នុង​នោះ ឃើញ​ថា ពួក​គាត់​ចំនួន​១៣​នាក់ មាន​ផ្ទុក​សារធាតុ​ញៀន​នៅ​ក្នុង​ខ្លួន​ទាំងអស់​គ្នា​។ សូម​ជម្រាប​ជូន​ថា កន្លង​ទៅ​ក្នុង​ក្រុង​បាត់ដំបង មាន​ករណី​លួច​ទ្រព្យសម្បត្តិ​តាម​លំនៅ​ដ្ឋា​ន ឬ​តាម​ដងផ្លូវ ដែល​ករណី​ខ្លះ​កត់សម្គាល់​ឃើញ​ថា មាន​អ្នក​ប្រព្រឹត្តិ​ដោយ ប្រើប្រាស់​រូបភាព​ជា​ដើរ​រើស​អេ​ត​ចាយ​ពេល​យប់ តែ​ពេល​មានឱកាស​ល្អ បាន​ធ្វើ​សកម្មភាព​លួច​ទ្រព្យ សម្បត្តិ​តាម​លំនៅ​ដ្ឋា​ន​ឬ​ទី​សាធារណ​:​។
បច្ចុប្បន្ន​បាន​ប្រគល់​ទៅ​កា​រិ យា​ល័យ​ជំនាញ​ប្រឆាំង​គ្រឿងញៀន​ដើម្បី​ចាត់ការ​បន្ត​៕