ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត

0

ភ្នំពេញ៖ នៅ​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០២៤ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនជាប់ចោទ ចំនួន​០១​នាក់ នៅ​ចំណុច​មុខ​ហាង​កាហ្វេ ចាំ​crush ផ្លូវ​ប៉ាស្ទ័រ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង តាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​-​ឃុំខ្លួន របស់​លោក លឹ​ម ប៊ុ​ន​ហេង ព្រះ​រា​ជ្ញ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ពី​បទ​រំលោភ​លើ​ទំនុកចិត្ត​ពិសេស​ដោយ​អភិបាល ឬ បុគ្គល​ផ្សេង​ទៀត ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ និង ខេត្តកំពត កាលពី​អំឡុង​ឆ្នាំ ២០១៣-២០១៧​។

ជនជាប់ចោទ​ឈ្មោះ សោម សុខ​រ៉ា​ឌី ភេទ​ប្រុស ជនជាតិ ខ្មែរ មុខរបរ ពាណិជ្ជករ ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​លេខ​២ ផ្លូវ​១៤(​បុរី​ពិភព​ថ្មី​) ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ​។ បច្ចុប្បន្ន​ជនជាប់ចោទ សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕