ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងករណីបើកបរក្រោម ឥទ្ឋិផល នៃសារធាតុញៀន

0

មណ្ឌលគិរី​៖ ដោយ​អនុវត្ត​នៅ​បទបញ្ជា​យ៉ាង​ហ្មឺ​ង​ម៉ាត់​ពី លោក​ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្ត​។ នៅ​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២៤ នា​វេលា​ម៉ោង ០៣ និង ៣៧​នាទី​យប់​នៅ​ត្រង់​ចំណុច​ផ្លូវជាតិ​លេខ ៧៦ ស្ថិត​ក្នុងភូមិ​ពូ​រ៉ាង ឃ៉ំ​សែន​មនោ​រម្យ ស្រុក​អូរ​រាំង ខេត្តមណ្ឌលគិរី​។ ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ពី លោក ស៊ា​វ ងី​ឈាន់ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី ។ នៅ​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២៤ នា​វេលា​ម៉ោង ០៣ និង ៣៧​នាទី​យប់ កម្លាំង​សមត្ថកិច្ច​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀ និង​អធិការ​នគរបាល​ស្រុក​អូរ​រាំង​បាន សហការ​ពី​គណៈ​បញ្ជាការ​ឯកភាព​ស្រុក និង​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តមណ្ឌលគិរី នៃ​មន្ទី​កសិកម្ម​រុក្ខ​ប្រមាញ់ និង​នេសាទ​ចុះ​ត្រួតពិនិត្យ​ពាក់ព័ន្ធ​បទល្មើស​ជលផល (​ដឹក​ជញ្ជូន ផល​ផលិតផល​ខុសច្បាប់​គ្រប់​ប្រភេទ ដែល​កំណត់​ក្នុង​លិខិតអនុញ្ញាត​) ។

កម្លាំង​សមត្ថកិច្ច​ជំនាញ បាន​ធ្វើការ​ឃាត់​រថយន្ត​បាន​ចំនួន ១ គ្រឿង និង​មនុស្ស​ចំនួន ១ នាក់ ភេទ​ប្រុស ដែល​ជា​ជនសង្ស័យ​បើកបរ ក្រោម​ឥ​ទ្ទិ​ពល នៃ​សារធាតុ​ញៀន នៅ​ត្រង់​ចំណុច​លើ​ដងផ្លូវ​ជាតិ​៧៦A​ស្ថិត​នៅ​ភូមិ​ពូ​រាំង ឃ៉ំ​សែន​មនោ​រម្យ ស្រុក​អូរ​រាំង ខេត្តមណ្ឌលគិរី​។ ជនសង្ស័យ​មានឈ្មោះ​ដូច​ខាងក្រោម​៖ ១/ ឈ្មោះ ហុង ហ៊ាន ហៅ​ហ៊ាន ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​អាជីវករ ទីលំនៅ​បច្ចុប្បន្ន​រស់នៅ​ភូមិ​កណ្ដាល សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​។ បាន​ធ្វើតេស្ដ​រក​សារធាតុ​ញៀន​ក្នុង​ទឹក​ម៉ូត​របស់​ជនសង្ស័យ​ជា​លទ្ធផល​វិជ្ជមាន​(+)​។ វត្ថុ​តាង​ដែល​កម្លាំង​សមត្ថកិច្ច​ចាប់​យក​រួម​មាន​ដូច​ខាងក្រោម​៖ ១. ទូរ​សព្ទ​ចំនួន ០១​គឿ​ង ម៉ាក​អាយ​ហ្វូ​ន ១៣​ប្រូ​ម៉ែ​ក (IPHONE 13PRO MAX) ។ ២. រថយន្ដ​លុ​ច​ស៉ី​ស (LEXUS RX300) ចំនួន ០១​គ្រឿង​ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ​ភ្នំពេញ ២AH 1332 ។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវ​បាន​កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​អូរ​រាំង និង​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន កំពុង​កសាង​សំណុំរឿង ទៅ​តុលាការ​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​៕