គ្រោះថ្នាក់​ចរាចរណ៍​លេីផ្លូវល្បឿនលឿន​ K20+​3​00 ស្លាប់​០១​ របួស​ច្រើន​នាក់​

0

កំពង់ស្ពឺ​៖ នា​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០២៤ លើ​ផ្លូវ​ល្បឿន​លឿន ចំណុច K20+300 ទិស​ដៅ​ពី​ភ្នំពេញ ទៅ​ព្រះ​សីហ​នុ ត្រង់​ចំណុច​ភូមិ​រំដួល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។ រថយន្ដ ១​គ្រឿង ម៉ាក តូ​យ៉ូ​តា prius ពណ៌​ក្រហម ផ្លា​ក​លេខ​ភ្នំពេញ 2BA-2806 អ្នកបើកបរ​ឈ្មោះ TSANG HINGCHUNG (​សាំង ហ៊ីង​ឈុ​ង​) ភេទ​ប្រុស អាយុ ៥៥​ឆ្នាំ ជា​ជនជាតិ​ចិន ស្នាក់​នៅ​ភូមិ​ឃ្មួ​ញ សង្កាត់​សែន​សុខ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បើកបរ​ពី​ទិស​ខាងកើត​ទៅ​ទិស​ខាងលិច មក​ដល់​ចំណុច​ខាងលើ​បាន​បុក​ប៉ះ​រថយន្ត​ផ្នែក​ពីក្រោយ​ម៉ាក Hyundai ពណ៌​ខៀវ ផ្លា​ក​លេខ ឃ​4370-​ភត​2 (​មាន​ដឹក​បន្ទះក្ដារ​) អ្នកបើកបរ​ឈ្មោះ ឌិន ប៊ុ​ន​ថុ​ន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ​នៅ​ភូមិ​ដើម​ស្លែង សង្កាត់​ច្បារ​អំពៅ ខណ្ឌ​ច្បារមន​អំពៅ រាជធានី​ភ្នំពេញ អ្នក​រួម​ដំណើរ​ជាមួយ​១​នាក់​ឈ្មោះ សុខ កុសល់ ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ​នៅ​ភូមិ​ស្តៅ​ស្រ​លែង ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ដែល​កំពុង​បើកបរ​ពី​ទិស​ខាងកើត​ទៅ​លិច បណ្ដាល​ឱ្យ​គ្រោះថ្នាក់​ក្រឡាប់

បន្ទាប់​មក​មាន​រថយន្ដ​១​គ្រឿង ម៉ាក Maserdas ពណ៌​ស ផ្លា​ក​លេខ​ភ្នំពេញ 2BP- 7869 អ្នកបើកបរ​ឈ្មោះ LI WEN BING (​លី វ៉េ​ន​ពីង​) ភេទ​ប្រុស អា យុ​៣២​ឆ្នាំ ស្នាក់​នៅ​ភូមិ​២ សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌ​ទួល​គក រាជធានី​ភ្នំពេញ បើកបរ​ពី​ទិស​ខាងកើត​ទៅ​លិច កំពុង​តែ​បេ​ី​កបរ​ក្នុង​ល្បឿន បាន​កិន​និង​ប៉ះ​ជាមួយ​បន្ទះក្តា​ដែល​ធ្លាក់​លើ​ផ្លូវ បណ្ដាល​ឱ្យ​គ្រោះថ្នាក់ និង​ខូចខាត​រថយន្ត ។

យោង​តាម​ការ​បញ្ជាក់​ពី​លោក​វរសេនីយ៍ឯក ឃុ​ត សុផល អធិការ​នគរបាល​ស្រុក​សំរោង​ទង ថា​ហេតុការណ៍​ខាង​លេ​ី បាន​បណ្ដាល​ឲ្យ​មានការ​រង​របួស​និង​ស្លាប់​មនុស្ស​០១​នាក់ (​ឌិន ប៊ុ​ន​ថុ​ន​) និង​របួសធ្ងន់​មនុស្ស ១​នាក់​ប្រុស (​សុខ កុសល់​) របួសស្រាល​មនុស្ស ២​នាក់​ប្រុស (​ជនជាតិ​ចិន​) រីឯ​រថយន្ដ ៣​គ្រឿង ខូចខាត​ធ្ងន់​២​គ្រឿង (​តូ​យ៉ូ​តា prius – Hyundai ស្ទេ​ី​ទាំងស្រុង ) Maserdas​។ ចំពោះ​វត្ថុ​តាង​ទាំង​រថយន្ដ ទាំង ៣​គ្រឿង សមត្ថកិច្ច​នគរបាល​បាន​យក​រក្សា​ទុក​នៅ​ស្នាក់​ការ​បញ្ជរ​កំពង់ស្ពឺ​ខាងកើត K26 រង់ចាំ​នីតិវិធី ដំណោះស្រាយ​បន្ដ​៕