ភ្នំពេញ៖ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ក្នុងរយៈពេល ១១ខែឆ្នាំ២០២៤នេះ ទំហំពាណិជ្មអន្តរជាតិកម្ពុជា សម្រេចបាន៥០.៤៥ ប៊ីលានដុល្លារអាម៉េរិក។
ការរគូសបញ្ជាក់របស់លោកជំទាវ បានធ្វើឡើងនៅក្នុងសុន្ទរកថាស្វាគមន៍ និងរបាយការណ៍ជូនសម្តេចធិបតី នាយករដ្ឋមន្ត្រីក្នុងពិធីបើកសម្ពោធពិពរណ៍ពាណិជ្ជកម្មកម្ពុជាលើកទី១៧ នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ នៅនៅមជ្ឈមណ្ឌលភីអេច ហ្គ្រេនហល បុរីប៉េងហួត បឹងស្មោ រាជធានីភ្នំពេញ។
លោកជំទាវ រដ្ឋមន្ត្រី បានបន្ថែមថា ក្នងរយៈពេលដដែលនោះ ការនាំចេញកម្ពុជា មានប្រមាណ២៤.៣៤ប៊ីលានដុល្លារអាម៉េរិក កើនឡើង១៤.៣៦ភាគរយ និងការនាំចូល២៦.១ប៊ីលានដុល្លារអាម៉េរិក កើនឡើង១៧.៤៨ភាគរយ ដែលធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០២៣។
ជាមួយគ្នានោះ តាមអនុសាសន៍របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម បានអនុវត្តរក្សាទីផ្សារចាស់ បង្កើនទៅផ្សារថ្មី ជាមួយប្រព័ន្ធតួរអង្គសកម្មជាច្រើន ជាពិសេសវិស័យឯកជនផ្ទាល់ ដែលសំដៅទៅលើការធ្វើពាណិជ្ជកម្មប្រកបដោយភាពធន និងបរិយាបន្ន និងក្នុងបរិបទពាណិជ្ជកម្មសកលលោកមានភាពមិនប្រាកដប្រជា៕