ភ្នំពេញ៖ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម បានរៀបចំនូវគោលការណ៍បង្កើតផ្សារបោះដុំនៅតាមខេត្តគោលដៅ ដើម្បីបង្កើនលទ្ធភាពក្នុងការតភ្ជាប់ទីផ្សារក្នុងស្រុក និងអ្នកផ្គត់ផ្គង់ និងសម្រួលដល់ការស្វែងរកទីផ្សាជូនកសិករ ដើម្បីកាត់បន្ថយការកកស្ទះក្នុងរដូវកាលប្រមូលផល និងជម្រុញការនាំចេញទៅទីផ្សាក្នុងស្រុក និងអន្តរជាតិ។
កររគូសបញ្ជាក់របស់លោកជំទាវ បានធ្វើឡើងនៅក្នុងសុន្ទរកថាស្វាគមន៍ និងរបាយការណ៍ជូនសម្តេចធិបតី នាយករដ្ឋមន្ត្រីក្នុងពិធីបើកសម្ពោធពិពរណ៍ពាណិជ្ជកម្មកម្ពុជាលើកទី១៧ នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ នៅនៅមជ្ឈមណ្ឌលភីអេច ហ្គ្រេនហល បុរីប៉េងហួត បឹងស្មោ រាជធានីភ្នំពេញ។
លោកជំទាវ រដ្ឋមន្ត្រី បានបន្ថែមថា ជាមួយគ្នានោះ ក្រសួងពាណិជ្ជកម្ម ក៏បានធ្វើពិពិធកម្មទំនិញ ដោយជម្រុញការនាំចេញនូវផលិផលទំនិញមានគុណភាពខ្ពស់របស់កម្ពុជា និងទំនិញបំពាក់ម៉ាកសញ្ញាភូមិសាស្ត្រផងដែរ។
ក្រសួងពាណិកម្ម កំពុងបន្តធ្វើពិពិធកម្មទីផ្សារ ដោយចរចាបើទីផ្សារថ្មីៗបន្ថែមទៀត ខណៈដែលនៅដើមឆ្នាំ២០២៥នេះ ការចរចាមួយចំនួននឹងដល់ដំណាក់កាលបញ្ចប់ និងមួយចំនួនទៀតត្រៀមចាប់ផ្តើម៕