ភ្នំពេញ៖ បន្ទាប់ពីទទួលបានខំមិនពីប្រជាពលរដ្ឋក្នុងផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពាក់ព័ន្ធករណីលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅផ្លូវទ្រុងមាន់ ខណ្ឌច្បារអំពៅ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានផ្តល់ព័ត៌មានឱ្យអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីស្រាវជ្រាវករណីនេះ។
នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលនិរោធ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចទ្រព្យសម្បត្តិ (ទ្វារបន្ទប់ ឡាបូ កញ្ចក់) នៅចំណុចផ្ទះលេខ៤៨ ផ្លូវ៣៥៥ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ខណៈកម្លាំងប៉ុស្តិ៍កំពុងល្បាតត្រួតពិនិត្យក្នុងមូលដ្ឋាន។
ជនសង្ស័យឈ្មោះវិន ហ៊ូឌឹក ភេទប្រុស មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕