បាត់ដំបង៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានមានកិត្តិយសសូមជម្រាបជូនសាធារណជន អ្ន្កកសារព័ត៌មានបងប្អូនអ្នកប្រប្រើប្រាស់បណ្តាញសង្គម បានជ្រាបថាបន្ទាប់ពីបានឃេីញ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ឃុន ណារ៉ាត់ បានសរសេរបង្ហោះក្នុងគណនីរបស់ខ្លួនពាក់ព័ន្ធនឹងមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកធ្វេីការកាក់រថយន្តរបស់គាត់នៅលើដងផ្លូវ ខណ: ដែលគាត់កំពុងដឹកប្រពន្ធរបស់គាត់ឈឺពោះសម្រាល កូនទៅកាន់មន្ទីរពេទ្យ។
ពេលនេះលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចាត់តាំងឱ្យធ្វេីការស្រាវជ្រាវជាបន្ទាន់ទាំងមន្ត្រីដែលអនុវត្តការងារនៅទីនោះផ្ទាល់ ទាំងម្ចាស់គណនីហ្វេស ប៊ុកខាងលើផងនាល្ងាចថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ២០២៤ត្រឹមវេលាម៉ោង ១៧និង១៨នាទី។ ចំពោះលទ្ធផលនៃការស្រាវជ្រាវ នេះប្រសិនបើរកឃើញ ថាមន្ត្រីរូបណាបានប្រព្រឹត្តិមិនត្រឹមត្រូវតាមជំនាញ វិជ្ជាជីវ:នោះ មន្ត្រីនគរបាលរូបនោះនឹងត្រូវទទួល នូវការអនុវត្តវិន័យស្រប តាមវិន័យរបស់កងកម្លាំងនគរបាលជាតិ៕