សមត្ថកិច្ចបំភ្លឺជុំវិញករណីមាន​មន្ត្រី​ជាប់កិច្ចសន្យា​ម្នាក់​នៅ​ចំនុច​ស្ពាន​អាកាស​៥​មក​រា (​តិច​ណូ​) ពួនស្ទាក់​រង​ចាំ​ចាប់​មធ្យោបាយធ្វើដំណើររបស់ពលរដ្ឋ

0

ភ្នំពេញ៖ ក្រោយ​ឃើញ​ការ​បង្ហោះ​ព័ត៌មាន​តាម​បណ្តាញ​សង្គម​កាលពី​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០២៤ ថា​មាន​មន្ត្រី​ជាប់កិច្ចសន្យា​ម្នាក់​ឈរជើង​នៅ​គោលដៅ​ស្ពាន​អាកាស​៥​មក​រា (​តិច​ណូ​) ពួនស្ទាក់​រង​ចាំ​ចាប់​មធ្យោបាយ​ប្រជាពលរដ្ឋ​ដោយ​អនុវត្ត​ផ្ទុយ​គោលការណ៍​ដឹកនាំ​របស់​ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​។ មន្ត្រី​ជាប់កិច្ចសន្យា​គឺ​លោក​ប៊​ន បៃ​លិ​ន មន្ត្រី​ជាប់កិច្ចសន្យា​បម្រើ​ការងារ​នៅ​ផ្នែក​បញ្ជា​ចរាចរណ៍​ទី​២ ឈរជើង​នៅ​គោលដៅ​ស្ពាន​អាកាស​៥​មក​រា (​តិច​ណូ​) នៅ​រសៀល​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០២៤ ត្រូវ​បាន​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ អញ្ជើញ​មក​សួរនាំ​ជុំវិញ​ការ​បង្ហោះ​រិះគន់​នៅ​ក្នុង​បណ្តាញ​សង្គម​។

ជាមួយ​គ្នា​នោះ​បើ​តាម​ការ​ឆ្លើយ​បំភ្លឺ​របស់​មន្ត្រី​កិច្ចសន្យា​ខាងលើ គឺ​រូប​គាត់​មិន​បាន​ឈរ​ពួនស្ទាក់​នោះ​ទេ គឺ​គាត់​ឈរ​រង​ចាំ​បញ្ចៀស​ចរាចរណ៍​ស​ម្រូ​ល​ក្បួន​រថយន្ត​ថ្នាក់ដឹកនាំ​ឆ្លងកាត់​ខណៈ​ដែល​មានការ​ហៅ​តាម​(ID)​ឲ្យ​ត្រៀម​ចេញ​សម្រួល​ចរាចរណ៍​ជូន​ក្បួន​ថ្នាក់ដឹកនាំ​ធ្វើ​ដំណើរ​ជិត​ដល់​គោលដៅ​របស់​ខ្លួន​នោះ​ហើយ​។ អាស្រ័យ​បាន​ជម្រាប​ជូន​ដូច​ខ្លឹមសារ​ខាងលើ​សូម​សាធារណៈជន​មេត្តា​ជ្រាប​ជា​ព័ត៌មាន​៕