បុរសម្នាក់បានបើកម៉ូតូចូលផ្លូវល្បឿនលឿនយ៉ាងកំរោល ត្រូវបានឃាត់ខ្លួន ណែនាំ និងអនុវត្តតាមនីតិវិធីច្បាប់

0

ភ្នំពេញ៖ នា​ល្ងាច​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០២៤​នេះ នៅ​ច្រកចូល កំពង់ស្ពឺ​កើត គ​.​ម ២៦ មាន​បុរស​ម្នាក់​បាន​បើក​ម៉ូតូ​សម្រុកចូល​ផ្លូវ​ល្បឿន​លឿន​យ៉ាង​កំរោល ដែល​ជា​ប្រភេទ​ម៉ូតូ​មិន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន ត្រូវ​បាន​នគរបាល​ចរាចរណ៍​ផ្លូវ​ល្បឿន​លឿន​ឃាត់ខ្លួន ណែនាំ និង​អនុវត្ត​តាម​នីតិវិធី​ច្បាប់​។

សូម​បញ្ជាក់​ផង​ដែរ​ថា ចំពោះ​ទោចក្រយានយន្ត​ដែល​អាច​ធ្វើ​ដំណើរ​លើ​ផ្លូវ​លឿន​លឿន​បាន​លុះត្រា​ទោចក្រយានយន្ត​នោះ​មាន​ទំហំ​ស៊ីឡាំង​ចាប់ពី​៥០០cc ឬ​កម្លាំង​ម៉ូ​ទ័​រ​២៧kW ឡើង​ទៅ ដោយ​មាន​បិត​នូវ​លតា​ប​ត្រ​ដែល​ចេញ​ដោយ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ដែល​អាច​ស្នើ​សុំ​បាន​នៅ​ទីតាំង មណ្ឌល​ផ្ដល់​សេវា​សាធារណៈ ទីស្ដីការក្រសួង និង​ផ្សារ​ទំនើប​អ៊ី​អន​មាន​ជ័យ ដោយ​ឥត​គិតថ្លៃ​។

ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ស្នើ​ឱ្យ​ប្រជាពលរដ្ឋ​គ្រប់​រូប​សូមកុំ​យក​គំរូ​តាម និង​ចូលរួម​ស្វែង​យល់ អនុវត្ត​តាម​សេចក្តីណែនាំ​ឱ្យ​បាន​ម៉ឺងម៉ាត់​ចំពោះ​គ្រប់​លក្ខខណ្ឌ​ក្នុង​ការ​បើកបរ​លើ​ផ្លូវ​ល្បឿន​លឿន​នេះ និង​គោរព​ច្បាប់​ចរាចរណ៍​ឱ្យ​បាន​ខ្ជាប់ខ្ជួន ដើម្បី​ការ​ធ្វើ​ដំណើរ​របស់​បងប្អូន​ប្រកបដោយ​ភាព​សប្បាយ​រីករាយ និង​សុខ​សុវត្ថិភាព​៕