Home សង្គម រាជរដ្ឋាភិបាលកម្ពុជា សង្ឃឹមថា ប្រទេសជាមិត្តទាំងឡាយ និងអនុវត្តដូចគ្នានៅក្នុងការគោរព និងរក្សាកិត្តិយសគ្នាទៅវិញទៅមក ដើម្បីជាកម្លាំងរួមប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន

រាជរដ្ឋាភិបាលកម្ពុជា សង្ឃឹមថា ប្រទេសជាមិត្តទាំងឡាយ និងអនុវត្តដូចគ្នានៅក្នុងការគោរព និងរក្សាកិត្តិយសគ្នាទៅវិញទៅមក ដើម្បីជាកម្លាំងរួមប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន

0

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា សង្ឃឹមថា ប្រទេសជាមិត្តទាំងឡាយ និងអនុវត្តដូចគ្នា​ដើម្បីជាឆន្ទៈនៅក្នុងការគោរព និងការរក្សាកិត្តិយសគ្នាទៅវិញទៅមក និងដើម្បីជាកម្លាំងរួមដើម្បីប្រយុទ្ធប្រឆាំងនឹងសត្រូវរួម គឺឧក្រិដ្ឋកម្មឆ្លងដែន ដោយត្រូវបន្តកិច្ចសហការ និងមិនធ្វើការសន្និដ្ឋានចោទប្រកាន់ ដោយខ្វះការសិក្សាស្វែងយល់ អំពីសភាពការពិត ដែលនាំឱ្យប៉ះពាល់ដល់ចំណងមិត្តភាព។

ក្នុងឱកាសអញ្ជើញជាអធិបតី ប្រារព្ធទិវាជាតិប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ឆ្នាំ២០២៤ លើកទី១៨ ក្រោមប្រធានបទ “កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល” នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅសាលមហោស្របកោះពេជ្រ សម្តេចធិបតី មានប្រសាសន៍ថា “រាជរដ្ឋាភិបាលកម្ពុជា សង្ឃឹមថា ប្រទេសជាមិត្តទាំងឡាយ និងអនុវត្តដូចគ្នា​ដើម្បីជាឆន្ទៈនៅក្នុងការគោរព និងការរក្សាកិត្តិយសគ្នាទៅវិញទៅមក និងដើម្បីជាកម្លាំងរួមដើម្បីប្រយុទ្ធប្រឆាំងនឹងសត្រូវរួម គឺឧក្រិដ្ឋកម្មឆ្លងដែន ដែលបាននិងកំបុងបំផ្លាញសេចក្តីសុខប្រជាពលរដ្ឋយើងទាំងអស់គ្នា” ។

ក្នុងនោះសម្តេចធិបតី បានបញ្ជាក់ប​ន្ថែមថា “ក្នុងនាមជាប្រទេសជិតខាងល្អ​ និងជាប្រទេសក្នុងតំបន់ កម្ពុជា ជឿជាក់ថា យើងនឹងបន្តកិច្ចសហប្រតិបត្តិការល្អ​ ដោយមិនធ្វើការសន្និដ្ឋានចោទប្រកាន់ ដោយខ្វះការសិក្សាស្វែងយល់ អំពីសភាពការពិត ដែលនាំឱ្យប៉ះពាល់ដល់ចំណងមិត្តភាព និងកិច្ចសហការល្អនោះឡើយ មានតែកិច្ចសហការទេ ទើបអាចដោះស្រាយបញ្ហារួមបាន”៕

Previous articleសម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ មានជនល្មើសភាគច្រើន ជាជនអន្តោប្រវេសន៍បរទេសខុសច្បាប់ បន្លំខ្លួនចូលមកកម្ពុជា បង្កើតជាបទល្មើសប្លែកៗទំនើបៗ ដែលកម្ពុជាមិនធ្លាប់មាន
Next articleកម្ពុជា ត្រៀមខ្លួនធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលសហរដ្ឋអាម៉េរិកថ្មី ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ