សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ការពង្រឹកវិស័យសុខាភិបាលត្រូវផ្ដោតលើការយកចិត្តទុកដាក់មុខព្រួញធំៗចំនួន៤

0

ភ្នំពេញ៖ ខណៈរាជរដ្ឋាភិបាលបាននិងកំពុងលើកកម្ពស់គុណភាពនៃការផ្ដល់សេវាព្យាបាលជូនប្រជាពលរដ្ឋឱ្យកាន់តែមានភាពងាយស្រួល សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជំរុញឱ្យក្រសួងសុខាភិបាលបំពាក់សម្ភារបរិក្ខារពេទ្យកាន់តែទំនើប និងពង្រឹងធនធានមនុស្សផ្នែកសុខាភិបាលឱ្យកាន់តែខ្ពស់។

ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបើកការដា្ឋនសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលក្រោមថវិកាកម្ចីសម្បទានរបស់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤នេះ សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រី បានស្នើឱ្យក្រសួងសុខាភិបាលត្រូវគិតគូរលើផ្នែកពាក់ព័ន្ធទាំងអស់ទើបការព្យាបាលមានប្រសិទ្ធភាព។

សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថា ការពង្រឹកវិស័យសុខាភិបាលត្រូវផ្ដោតលើការយកចិត្តទុកដាក់មុខព្រួញធំៗចំនួន៤គឺ៖ ទី១.ហេដ្ឋារចនាសម្ព័ន្ធ ទី២. ការបំពាក់ឧបករណ៍សម្ភារបរិក្ខារពេទ្យទំនើប ទី៣.ថ្នាំសង្កូវ និងទី៤.គឺ មនុស្ស។

ក្នុងន័យនេះ សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រី ចង់ឃើញប៉ុស្ដិ៍សុខភាព មណ្ឌលសុខភាព និងមន្ទីរពេទ្យនានា មានអគារ មានថ្នាំសង្កូវ មានសម្ភារប្រើប្រាស់ និងមានគ្រូពេទ្យមានសមត្ថភាពខ្ពស់ ចេះប្រើប្រាស់បច្ចេកវិទ្យាទំនើប៕