ក្រុមហ៊ុនសាជីវកម្មសំណង់វិស្វកម្មស៊ីវិលចិន មានបំណងបំណងជួយធ្វើការសិក្សា និងវិភាគលើការធ្វើទំនើបកម្មលើប្រព័ន្ធធារាសាស្រ្ត និងការគ្រប់គ្រងទឹកនៅកម្ពុជា

0

ភ្នំពេញ៖ នាព្រឹកថ្ងៃទី ៩ ខែ ធ្នូ ឆ្នាំ ២០២៤នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រី ក្រសួងធនធានទឹក និង ឧតុនិយម បាន អនុញ្ញាតឱ្យ លោក Sun Xiangchunប្រធានក្រុមប្រឹក្សាភិបាលនៃ សាជីវកម្មសំណង់វិស្វកម្មស៊ីវិលចិន (CCECC) និងសហការី ចូលជួបសម្តែងការគួរសម និង ពិភាក្សា ការងារនៅទីស្ដីការក្រសួង ធនធានទឹក និង ឧតុនិយម ។

ក្នុងកិច្ចជំនួប ឯកឧត្តម រដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងអបអរសាទរ ចំពោះ សាជីវកម្ម សំណង់វិស្វកម្ម ស៊ីវិលចិន (CCECC) ដែលទទួលបានជោគជ័យ ក្នុងប្រតិបត្តិការ អាជីវកម្ម របស់ខ្លួន ទាំងនៅក្នុងប្រទេស និង ក្រៅប្រទេស ។ ជាមួយគ្នានេះ ឯកឧត្តម រដ្ឋមន្ត្រី ក៏ បានថ្លែងអំណរគុណ ចំពោះ ការ បណ្តាក់ ទុន វិនិយោគនៅ កម្ពុជា ដើម្បីចូល រួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការ ជំរុញ កំណើន សេដ្ឋកិច្ច និង លើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យ កាន់តែប្រសើរ ក្នុងបរិបទនៃ ការប្រែប្រួលអាកាស ។

ឯកឧត្តមរដ្ឋមន្ត្រីក៏ បានជម្រាបជូនគណៈប្រតិភូ សាជីវកម្មសំណង់វិស្វកម្មស៊ីវិលចិន អំពីអាទិភាព រប ស់ ក្រសួង ក្នុងការបន្ត កសាង ហេដ្ឋា រចនាសម្ព័ន្ធ និងអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយម និង ពីសក្តានុពលទឹកមានសម្រាប់ស្រោចស្រពផ្ទៃដីប្រមាណ ២លានហិកតា ព្រមទាំងតម្រូវការហេដ្ឋារចនាសម្ព័ន្ធទឹកជាច្រើនទៀត ដើម្បីធានានូវ សន្តិសុខទឹក ឆ្លើយតបទៅនឹ ង ការប្រែប្រួលអាកាសធាតុជាសកល ស្របតាម យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំ ប្រកបដោយភាព ឈ្លាសវៃ របស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី នៃ ព្រះរាជាណា ចក្រ កម្ពុជា។

តំណាងគណៈប្រតិភូសាជីវកម្មសំណង់វិស្វកម្មស៊ីវិលចិន (CCECC) លោក Sun Xiangchun បានបញ្ជាក់ពីគោលបំណង របស់ក្រុមហ៊ុនគឺ ១) ជួយធ្វើការសិក្សា និងវិភាគលើការធ្វើទំនើបកម្មលើប្រព័ន្ធធារាសាស្រ្ត និងការគ្រប់គ្រងទឹក ២) ស្វែងរកយន្តការសហប្រតិបត្តិការជាមួយក្រសួងធនធានទឹក និង ឧតុនិយម លើកិច្ចការគ្រប់គ្រងទឹក និងការអភិវឌ្ឍប្រព័ន្ធធារាសាស្រ្ត និង៣)ជួយធ្វើការសិក្សា និងវិភាគលើការងារបូមខ្សាច់តាមដងទន្លេមេគង្គ និងជួយធ្វើយ៉ាងណាឱ្យការងារអភិវឌ្ឍន៍តាមដងទន្លេមេគង្គ មាននិរន្តរភាព។

សូមបញ្ជាក់ថា សាជីវកម្មសំណង់វិស្វកម្មស៊ីវិលចិន(CCECC) ជាសហគ្រាសខ្នាតធំរបស់រដ្ឋ បាន បង្កើតឡើងក្នុងឆ្នាំ១៩៧៩។ ក្រុមហ៊ុន មានទីស្នាក់ការតំណាង ឬ ការិយាល័យ គ្រប់គ្រងគម្រោងក្នុងប្រទេស និងតំបន់ចំនួន ១១០ ។ នៅកម្ពុជា ក្រុមហ៊ុន អនុវត្ត គម្រោង ចំនួន៥ ក្នុងនោះ គម្រោងចំនួន២ បានបញ្ចប់រួចរាល់ ចំណែក គម្រោង ចំនួន ៣ទៀត កំពុងអនុវត្ត រួមមាន គម្រោង ផ្គត់ផ្គង់ទឹកស្អាត ខេត្តបាត់ដំបងរបស់ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិង នវានុវត្តន៍ គម្រោងសាងសង់សំណង់ អគារនៅ តាមបណ្តោយកំពង់ ផែភ្នំពេញ និងគម្រោង សាងសង់បង្គោល អង់តែនទូរគមនាគមន៍៕