កម្លាំងសមត្ថកិច្ចចម្រុះចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅតំបន់បឹងទន្លេសាប

0

ឯកឧត្តម ប៉ែន ផ​ល្លី​កា អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក សុង ហុង និង​លោក ខូ​វ គួ​ង អគ្គនាយករង​នៃ​រដ្ឋបាល​ជលផល ចាប់ពី​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ដល់​ថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០២៤ បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ ចូលរួម​ដោយ​រដ្ឋបាល​ជលផល អធិការដ្ឋាន​រដ្ឋបាល​ជលផល​ខាងត្បូង​បឹង ខាងជើង​បឹង​ទន្លេសាប ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សៀមរាប និង​កំពង់ធំ ។

ជា​លទ្ធផល កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​រុះរើ​ឧបករណ៍​លប​រាវ ឬ​ល​បឡុក រួម​ផ្សំ​ជាមួយរ​បាំងសាច់​អួន ដែល​ខុស​ទំហំ​ក្រឡា លើស​ប្រវែង​កំណត់ ឬ​រាំងស្ទះ​ចរាចរណ៍​ត្រី​នៅ​តំបន់​ក​បឹង បាន​ចំនួន​៦៨​របាំង មាន​ប្រវែង​សរុប​ប្រមាណ ១៨ ១៤០ ម៉ែត្រ លូ​កង​សាច់​អួន និង​លូ​ស្បៃ​មុង​៨៥​មាត់ បង្គោល​៤៣៨៧​ដើម ឈ្នក់​រួម​ផ្សំ​ជាមួយ​ភ្លើង​១​វង់ ឧបករណ៍​ឆក់​ត្រី​១​គ្រឿង និង​ចាក់​លែង​ត្រី​ចម្រុះ​ប្រមាណ​៩៩០​គីឡូក្រាម​។

ក្នុង​ប្រតិបត្តិការ​នោះ​ក៏​មានការ​ចូលរួម​ពី កងរាជអាវុធហត្ថ ក្រុមការងារ​អន្តរាគមន៍​ថ្នាក់​ជាតិ​បង្ក្រាប​បទល្មើស​ជលផល​ប្រចាំ​កន្លែង​អភិរក្ស​ជលផល​ជ្រោយ​ស្តី និង​កំពង់​ភ្លុក សរុប​ចំនួន ២១៦ នាក់ និង​មធ្យោបាយ​កាណូត ៤៧ គ្រឿង បាន​ចុះ​ធ្វើការ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ជលផល​នៅ​តំបន់​បឹង​ទន្លេសាប ស្ថិត​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សៀមរាប និង​កំពង់ធំ​៕