ក្រោយករណី​ហិ​ង្សា​នៅ​ចំណុច​ក្លឹ​ប នឹក​EX2! សមត្ថកិច្ចកោះហៅ​​ភាគី​សងខាង​មក​ធ្វើការ​សាកសួរ​

0

ភ្នំពេញ៖ នៅ​ថ្ងៃ​ទី​០២ ខែធ្នូ ឆ្នាំ​២០២៤ វេលា​ម៉ោង​០១:០០​នាទី​យប់ មាន​ករណី​ហិ​ង្សា​នៅ​ចំណុច​ក្លឹ​ប នឹក​EX2 ស្ថិត​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រវាង​ភ្ញៀវ និង​សន្តិសុខ​។ បន្ទាប់​ពី​កើតហេតុ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទន្លេបាសាក់ បាន​ធ្វើការកោះហៅ​​ភាគី​សងខាង​មក​ធ្វើការ​សាកសួរ​។ ចំពោះ​សន្តិសុខ​យាម​ក្លឹ​ប នឹក​EX2 ដែល​ភាគី​ខាង​ភ្ញៀវ​អះអាង​ថា​ជា​សមត្ថកិច្ច គឺ​គាត់​មិនមែន​ជា​សមត្ថកិច្ច​នោះ​ទេ ពាក់ព័ន្ធ​រូបភាព​សន្តិសុខ​រូប​នោះ​ធ្លាប់​បង្ហោះ​រូបភាព​ពាក់​ស្រោម​កាត​មាន​ឡូ​ហ្គោ​រូប​សឹ​ង្ហ​សង្ហារ​នៅ​ក្នុង​ហ្វេ​ស​ប៊ុ​ក គឺជា​រូបភាព​ចាស់ ទើប​ធ្វើ​ឱ្យ​មានការ​យល់​ច្រឡំ​ថា​ជា​សមត្ថកិច្ច​។

បន្ទាប់​ពី​សាកសួរ​រួច ភាគី​ទាំង​សងខាង​បាន​ស្នើ​សុំ​សមត្ថកិច្ច​ធ្វើការ​សម្របសម្រួល​បញ្ចប់រឿង​ដោយ​ពុំ​មាន​ធ្វើ​ប្តឹងផ្តល់​អ្វី​ទៀត ទើប​សមត្ថកិច្ច​បាន​ធ្វើការ​អប់រំ​ភាគី​ខាង​សន្តិសុខ ធ្វើ​កិច្ចសន្យា និង​បានឱ្យ​ក្រុម​គ្រួសារ​មក​ធ្វើការ​ធានា ទើប​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​៕